ភ្នំពេញ៖ ដោយមានការអនុញ្ញាត្តពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរនាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះ និងស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងលោកឧត្តសេនីយ៍ទោ យ៉ែម នៅ តំណាងលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន ស្នងការរង គ្រួឧទ្ទេស និងសិក្ខាកាមសរុបចំនួន៦៧រូប ស្រី២រូប។
ក្នុងឱកាសនៃការបើកវគ្គបណ្តុះបណ្តាលនេះ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានលើកពីសារសំខាន់នៃបច្ចេកវិទ្យាដែលមានការវិវត្តន៍ឥតឈប់ឈរ ដែលជនខិលខូចឆ្លៀតយកឱកាសនៃការអភិវឌ្ឃន៍នេះ ដើម្បីបង្កើតបានជាបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកម្មវត្ថុក្នុងការបើកវគ្គបណ្តុះបណ្តាលថ្ងៃនេះ ដើម្បីបញ្រ្ជាបចំណេះជំនាញដល់មន្រ្តីជំនាញតាមបណ្តាមូលដ្ឋានឱ្យបានយល់ដឹងកាន់តែស៊ីជំរៅទៅលើមូកដ្ឋានគ្រឹះ និងការស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលមានបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាបានកើតឡើងក្នុងមូលដ្ឋាន៕ដោយ៖តារា









