លោក​ វ៉ី សំណាង៖​ ខេត្តតាកែវ​ ទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង​ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ!

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ​ បានឱ្យដឹងថា​ ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៥នេះ​ ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោង បានសាងសង់រួចរាល់ ដោយរោងចក្រទាំងនោះវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

ការលើកឡើង​បែបនេះ​របស់​អភិបាលខេត្តតាកែវ ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗ​នេះ​ថា ខេត្តតាកែវគឺជាខេត្តដែលមានសក្តានុពល និងមានភាពអំណោយ ផលដល់បរិយាកាសវិនិយោគ ជាក់ស្តែងគិតមកដល់ពេលនេះ ខេត្តតាកែវមានរោងចក្រ សហគ្រាស កំពុងដំណើរការសរុបចំនួន ៨១៩ និងមានកម្មករនិយោជិតសរុបចំនួនជាង ១២ នាក់ (ស្រីជាង៨ម៉ឺននាក់) រួមមានវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៣៥ សហគ្រាស មានកម្មករនិយោជិតជាង ១០ម៉ឺននាក់ និងក្រៅពីកាត់ដេរមានចំនួន ៦៨៤ សហគ្រាស មានកម្មករ និយោជិតសរុបជាង ២ម៉ឺននាក់។

លោកអភិបាលខេត្ត​រូបនេះ​ បន្តឱ្យដឹងទៀតថា ចំណែករោងចក្រធុនធំវិញ ដែលកំពុងសាងសង់ និងដំណើរ មានចំនួន ១៩៧ រោងចក្រ មាន កំលាំងពលកម្មសរុបជិត ៩ម៉ឺននាក់ (ស្រីជាង៦ម៉ឺននាក់) និងសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម កំពុងដំណើរការមានចំនួន ៧៦៨មូលដ្ឋាន មានកំលាំងពលកម្មសុរបជាង ១ម៉ឺននាក់។ ជុំវិញគម្រោងវិនិយោគនេះ តាមរយៈអនុគណកម្មាធិការខេត្ត នៅក្នុងរយៈ ពេល ១០ខែ ឆ្នាំ២០២៥ បានសម្រេចចុះបញ្ជីវិនិយោគចំនួន ៤៥ ក្រុមហ៊ុន ប្រើប្រាស់ទុនវិនិយោគ ជាង ១៤៨ លានដុល្លារអាម៉េរិក គម្រោងវិនិយោគទាំងនោះមាន៖ គម្រោងផលិតគ្រឿងសង្ហារឹម, សម្ភារៈផ្ទះបាយ, សម្ភារៈវេចខ្ចប់, សម្លៀកបំពាក់, ឧបករណ៍ហាត់ ប្រាណ, ប្លាស្ទិក, ខ្សែប្រាំងនិងហ្គ័រ សម្រាបរថយន្ត ម៉ូតូ និងកង់ជាដើម។ សរុបជារួម ក្នុងរយៈពេល១០ខែនេះដែរ តាមរយៈការផ្តល់ចុះ បញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណកម្មាធិការខេត្ត ធ្វើឱ្យខេត្តតាកែវទទួលបានរោងចក្រថ្មី មានចំនួនប្រមាណ ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោងបានសាងសង់រួចរាល់។

...

គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៥នេះ, គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគទឹកប្រាក់ប្រមាណ ៩,២ ប៊ីលានដុល្លារអាម៉េរិក ដោយបានកើនឡើងចំនួន ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើង ជិត ៣,៧ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោង វិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ី លានដុល្លារអាម៉េរិកប៉ុណ្ណោះ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print