ភ្នំពេញ ៖ អគ្គលេខាធិការ ឧត្តមប្រឹក្សា នៃអង្គចៅក្រម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផល កិច្ចប្រជុំលើកទី៣៩ ដោយបានសម្រេចអនុវត្តវិន័យទៅលើចៅក្រមចំនួន២២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ទទួលបាន។
សូមបញ្ជាក់ថា ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានកិត្តិយសសូមជម្រាប ជូនដល់អង្គចៅក្រម និងសាធារណជនជ្រាបថា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០និង០០នាទីព្រឹក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៩ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១០ ដោយទទួលបាននូវលទ្ធផល ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ពាក់ព័ន្ធករណីចៅក្រម៖ សម្រាប់សម័យប្រជុំលើកទី៣៩ នេះ អង្គប្រជុំបានសម្រេចយល់ព្រម លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធករណីចៅក្រមចំនួន ២២រូប ដោយបានសម្រេចដាក់វិន័យដូចតទៅ៖
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ឧត្តមប្រឹក្សា នៃអង្គចៅក្រម៖
៊
ដោយ ៖ សិលា










