ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ២១៧ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ អ៉ឹម សាវ៉ន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរទិញ-លក់អេតចាយ ឃ្លាំងដែលត្រូវបានអគ្គិភ័យឆាបឆេះជាប្រភេទសំណង់ រោងអេតចាយ ក្នុងដីឡូត៍ទំហំ២០ម៉ែត្រx៥០ម៉ែត្រ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឮសំឡេងផ្ទុះចេញពីខាងក្នុងឃ្លាំងនោះរួចហើយបង្កជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យទាក់ទងទៅជំនាញចុះមកអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មានភ្លាម អាជ្ញាធរមូលដ្ឋានបានសហការជាមួយកម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះអន្តរាគមន៍បាញ់ទឹកស្រោចឲ្យរលត់ទៅវិញ ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះគឺបង្កការខូចខាតសម្ភារៈមួយចំនួន ក្នុងនោះមានម៉ូតូចំនួន០១គ្រឿងនិងម៉ូតូរ៉ឺម៉កចំនួន០២គ្រឿង។
ប្រេីប្រាស់រថយន្តចំនួន០៣គ្រឿង៖ រថយន្តការិយាល័យអគ្គិភ័យចំនួន០២គ្រឿង រថយន្តជំនួយអន្តរាគមន៍: រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន២១ម៉ែត្រគូប ។
ចំពោះមូលហេតុបណ្តាលមកពីផ្ទុះកំប៉ុង
ធូបមូស៕ដោយ៖សុខាសែនជ័យ










