នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំថ្នាក់ដឹកនាំបណ្ឌិត្យសភា សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និងអ្នកសិក្សា ធ្វើតេស្តទឹកមូត្ររកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំបណ្ឌិត្យសភា សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាល និងអ្នកសិក្សាគ្រប់កម្រិត ធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃចន្ទ ទី១៧ រហូតដល់ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ការធ្វើតេស្តទឹកមូត្ររកសារធាតុញៀននេះ ធ្វើឡើងដោយមានកិច្ចសហការរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងមន្ត្រីជំនាញនៃមន្ទីរពិសោធន៍គ្រឿងញៀន អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បណ្ឌិត្យសភានគរបាលកម្ពុជា សូមប្តេជ្ញាចូលរួមចំណែកក្នុងទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ មិនឱ្យកើតមានជាដាច់ខាតក្នុងចំណោមថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាល និងអ្នកសិក្សាគ្រប់កម្រិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print