លោក ហ៊ុន ម៉ានី ៖ “ទុក្ខព្រួយរបស់អ្នកជំងឺ ជាទុក្ខព្រួយរបស់គ្រូពេទ្យ”

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ៖ ជាពាក្យដែលខ្ញុំបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ពីប្រធានមន្ទីពេទ្យបង្អែកខេត្តកោះកុង។ ឃ្លាមួយនេះគឺឆ្លុះបញ្ចាំងទៅលើ ឧត្តមគតិ ទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូពេទ្យនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៅទូទាំងប្រទេស។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ៖ ការខិតខំប្រឹងប្រែង ការលះបង់ ការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ក្នុងការធ្វើអោយអង្គភាពរបស់ពួកគាត់នីមួយៗអាចផ្តល់សេវាជូនដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន អោយរឹតតែ ប្រសើរ លឿន ពេញចិត្ត និងជឿទុក្ខចិត្តបាន ទាំងនេះបញ្ជាក់ទៅលើភាពស្មោះស្ម័គ្រ ការបំពេញវិជ្ជាជីវៈដែលទៅផុតពីការចាត់តាំង ឬនិយាយមួយបែបគឺយក បេះដូង ក្តីស្រឡាញ់សម្រាប់បម្រើប្រជាជនរបស់ពួកគាត់។

លោកថា ៖ ខ្ញុំគ្មានអ្វីក្រៅពីពាក្យថា អរគុណ និងការគោរពសម្រាប់លោកគ្រូអ្នកគ្រូពេទ្យដែលជាមន្ត្រីសុខាភិបាល ក៏ដូចជាក្រសួងស្ថានប័ន កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជន ក្រោមស្មារតី ខាងលើ “ទុក្ខព្រួយរបស់អ្នកជំងឺ ជាទុក្ខព្រួយរបស់គ្រូពេទ្យ”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print