ខេត្តបន្ទាយមានជ័យ ៖ លោកអភិបាលក្រុងសេរីសោភ័ណ ! តើស្លាកលេខ TOK TOK ត្រូវឱ្យប្រជាពលរដ្ឋចំណាយពេលធ្វើជាង ៥ខែ ទើបរួចរាល់ ឬបន្តរាំងស្ទះ ! នេះជាសំណួរ ក៏ដូចជាការលើកឡើងពីមជ្ឈដ្ឋានខ្លះ របស់ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហម សាវង្ស ធ្វើស្លាកលេខ TOK TOK ជាង ៥ខែមិនបាន រហូតដល់ឈានបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម ! ទើបក្លាយជាកម្មវត្ថុ រកឱកាសធ្វើរបាយការណ៍រឿងយឺតយូរ ។
កន្លងទៅតាម Facebook គេបង្ហោះអបអរសាទរ ប្អូន ហម សាវង្ស ដែល បាន ស្លាកលេខ មកចាប់ ម៉ូតូ កង់ បីថ្ងៃនេះ បន្ទាប់ ពី រង់ចាំជាង ៥ខែ ។ ប៉ុន្តែបេី មិន បង្ហោះ ព័ត៌មានតាមបណ្ដាញសង្គម ហ្វេសប៊ុក អាចរង់ចាំ យូរតទៅមុខទៀត ដែលបង្ហាញពីការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋមិនស្របតាមស្តង់ដារ ពីការណែនាំរបស់ក្រសួងមហាផ្ទៃសោះ ! ចំណុចនេះគប្បីរកឱ្យឃើញមូលហេតុនៃការយឺតយូរ តើពាក់ព័ន្ធអំពើពុករលួយ ឬភាពមិនទទួលខុសត្រូវរបស់មន្ត្រីរដ្ឋបាល មន្ត្រីជំនាញទទួលបន្ទុក ដើម្បីសម្អាតខ្លះ ចំពោះមន្ត្រីគ្រាប់ល្ពៅ សុីប្រាក់ខែរដ្ឋ មិនបម្រើប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋ បានសំណូមពរ អស់ លោក លោកស្រី ដែល បំរើ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ មេត្តា គិតគូរ ពិចារណា ទង្វើ របស់ អស់ លោកឡេីងវិញ តេី ហេតុ អ្វី បាន យឺតយ៉ាវ បែបនេះ ព្រោះជាកំហុសធ្ងន់ធ្ងរលើសេវាសាធារណៈ?
ប្រជាពលរដ្ឋលើកឡើងថា ៖ ធ្វើ ស្លាក លេខ ម៉ូូតូកង់បី ១ចំណាយពេល ជាង ៥ ខែ មិនទាន់ បាន ! មិនដឹងថា អស់លោកគិតអី រវល់ការងារអី យកតួនាទី ភារកិច្ច ទៅទុកនៅកន្លៀតណា ?
រឿង TOK TOK ប្អូន(ហម សាវង្ស ) គាត់ជាអ្នកក្រខ្សត់ ទើបប្រជាពលរដ្ឋបានរួមគ្នារៃអង្គាសរកថវិកា ដើម្បីទិញបាន ម៉ូតូ កង់ បី ឥណ្ឌា TOK TOK ១គ្រឿង ជូន ប្អូន ហម សាវង្ស ជា កម្មករ សំណង់ នៅ សង្កាត់ ព្រះពន្លា ក្រុង សេរី សោភ័ណ ខេត្ត បន្ទាយមានជ័យ ដេីម្បី ទុកជា មធ្យោបាយ រកចំណូល ផ្គត់ផ្គង់ ជីវភាព គ្រួសារ ។
ប៉ុន្តែ យកទៅ ធ្វើ ស្លាក លេខ តាំងពី ថ្ងៃ ទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ រហូត មកដល់ ថ្ងៃ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ មានរយះពេល ជាង ៥ ខែ ហេីយ មិនទាន់ បាន ស្លាកលេខ ទេ ។
ចំណុចនេះគួរលោក ហុិល រ៉ាយ៉ា អភិបាលក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បកស្រាយពីមូលហេតុយឺតយូរផង ! ទីបំផុត ! តាមទូរសព្ទជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» លោក ហុិល រ៉ាយ៉ា នៅថ្ងៃទី១៨នេះ បានប្រាប់ថា ៖ «ខ្ញុំមកកាន់តំណែងថ្មី ជាអភិបាលរង ខេត្តបន្ទាយមានជ័យ ហើយ! » លោកបន្តថា ៖ មុិញខ្ញុំក៏បានសួរទៅលោកអភិបាលក្រុងសេរីសោភ័ណ ជុំវិញរឿងនឹង រកពីមូលហេតុដើម្បីរាយការណ៍មកលើបានដឹង ។
លោក ស្រេង សុផល អភិបាល ក្រុង សេរី សោភ័ណថ្មី បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅថ្ងៃដដែលនេះថា ៖ ខ្ញុំមិនទាន់បញ្ជាក់អំពីមូលហេតុ នៃការយឺតយូរបានទេ ព្រោះវាមានហេតុផល ..,! មុននេះបន្តិចក៏លោកអភិបាលរង ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកក៏បានសួរនាំបញ្ហានេះ ទើបខ្ញុំបង្ខំស្រាវជ្រាវ ក្នុងនោះសិក្សាពីមន្ត្រីពាក់ព័ន្ធ ជំនាញសាធារណការ មន្ត្រីច្រកចេញចូលតែមួយ ឱ្យគ្រប់ជ្រុងជ្រោយសិន ទើបខ្ញុំអាចសន្មត់បាន នឹងរាយការណ៍ពីការយឺតយូរនេះទៅ អភិបាលរងខេត្ត ទទួលបន្ទុក។
សូមជម្រាបថា ៖ បើមន្ត្រីរដ្ឋបាលមុខងារសាធារណៈ ខ្វះការទទួលខុសត្រូវលើសេវាសាធារណៈដល់ប្រជាពលរដ្ឋ អាចថ្នាក់លើពិចារណាផង ព្រោះរឿងបែបនេះនៅច្រើនណាស់តាមមូលដ្ឋាន គ្រាន់តែប្រជាពលរដ្ឋខ្លះគាត់មិនហ៊ាននិយាយ ហើយមន្ត្រីបែបជាមេរោគក្នុងសង្គម ខ្វះទំនុកចិត្តពីថ្នាក់លើ មិនដឹងថា គាត់បន្សល់ទុកឱ្យពលរដ្ឋឈឺចាប់យ៉ាងណា ? ចំណុចមួយទៀតខាងអាជ្ញាធម៌យកស្លាកលេខឱ្យម្ចាស់ TOK TOK ពីថ្ងៃអាទិត្យហើយ ហេតុអីយកពីគាត់ទៅវិញ ? និយាយរឿងតូចតាចសោះធ្វើឱ្យតែថ្នាក់លើឈឺក្បាល ប្រជាពលរដ្ឋរិះគន់ ! ដកចោលអាចសមជាងមន្ត្រីធ្វើការ ខ្វះការទទួលខុសត្រូវបែបនេះ ៕
ដោយ ៖ សុខ ខេមរា










