ទីក្រុងគីហ្កាលី សាធារណរដ្ឋរវ៉ាន់ដា ៖ រួមដំណើរជាមួយគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ លោកស្រី ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានបណ្ដាញស្ត្រីសភានៃក្រុមសភាជាតិកម្ពុជាAPF បានធ្វើដំណើរមក ដល់ទីក្រុងគីហ្កាលី សាធារណរដ្ឋរវ៉ាន់ដា នៅវេលាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីត្រៀមចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ នៅក្នុងសន្និសីទស្ដីពី តួនាទីស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង។
ប្រតិភូបណ្ដាញស្ត្រីសភានៃក្រុមសភាជាតិកម្ពុជាAPF ចូលរួមសន្និសីទស្ដីពីតួនាទីស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំងនេះ តបតាមការអញ្ជើញរបស់លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
សន្និសីទនេះ នឹងរៀបចំឡើងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «៣០ឆ្នាំក្រោយសន្និសីទទីក្រុងប៉េកាំង ៖ ការចូលរួមរបស់ស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង»។












