ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ។
ការឃាត់ខ្លួននេះបានធ្វើឡើកាលពីរសៀលម្សិលមិញ នៅចំណុចបណ្តោយផ្លូវលេខ២៣៤ហ្សិត ក្រុមទី១៣ ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា
ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ សែម វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ថុន ដាវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ ទី៣ ឈ្មោះ ផន ភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ នគរបាលដកហូតបាន ថ្នាំញៀន១កញ្ចប់,ថង់សម្រាប់ច្រកថ្នាំញៀនចំនួន៥ ,ទូរស័ព្ទដៃចំនួន០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួននាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
...










