កម្ពុជា​ ទទួលការចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុប ២០,៧ ប៊ីលានដុល្លារ​ គិតត្រឹមខែ១០ឆ្នាំ២០២៥នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជា​ ទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​នៃ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន បានអនុម័តសរុប មានចំនួនជាង ៥១ ពាន់ក្រុមហ៊ុន ដោយ​មាន​ទំហំ​ដើម​ទុន​ចុះ​បញ្ជីជិត ៨៥ ទ្រីលានរៀល ត្រូវប្រមាណជាង ២០,៧ ប៊ីលានដុល្លាអាមេរិក​ គិតត្រឹមខែ១០ ឆ្នាំ២០២៥នេះ។

តាម​សេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កាត់​ថា CamDX ជាថ្នាលបច្ចេក វិទ្យាឌីជីថលមួយ សម្រាប់​សម្រួល​ដល់កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល ក្នុងនោះនៅក្នុងខែ តុលា ឆ្នាំ២០២៥នេះ, CamDX ទទួលបានចុះបញ្ជីពាណិជ្ជកម្ម ការ​ចុះ​បញ្ជីពន្ធដារ និងការត្រួតស៊ីគ្នា និងការទទួលសេចក្តីប្រកាសបើកក្រុមហ៊ុន មាន​ចំនួន​សរុប​ជាង ១ ពាន់ ក្រុមហ៊ុន ដោយមានទុនវិនិយោគសរុបប្រមាណ ១,៧៤ ទ្រីលានរៀល ត្រូវ​ប្រមាណ​ជាង ៤២៥ ប៊ីលានដុល្លារអាម៉េរិក។

នៅក្នុងខែតុលានេះដែរ, វិស័យដែលមានដើមទុនវិនិយោគច្រើនជាងគេរួមមាន៖ សកម្ម​ភាព​នៅ​មន្ទីរ​ពេទ្យ មានទុនវិនិយោគ ជាង ៤៨ លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់ លើកលែង​សម្លៀក​បំពាក់​ធ្វើពីរោម មាន ៣៣ លានដុល្លារ, ការលក់ដូរ អាហារ ភេសជ្ជៈ និងថ្នាំជក់ ២៦ លាន​ដុល្លារ, កម្មន្តសាលផលិតឈើ និងឈើស្នោ ១៩ លានដុល្លារ, សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន ១៧ លានដុល្លារ និងអាជីវកម្មផ្សេងៗទៀត មានទុនវិនិយោគជាង ២៨០ លាន​ដុល្លារ​អាមេរិក។

...

ជុំវិញការចុះបញ្ជីនេះ បើគិតត្រឹមខែ ១០ ឆ្នាំ២០២៥ នេះ កម្ពុជា​ទទួ​លបា​ន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានដើមទុនចុះបញ្ជី​មានចំនួន​សរុបជិត ៨៥ ទ្រីលានរៀល ក្នុងនោះការធ្វើអាជីវកម្ម លើសកម្មភាពអចលនទ្រព្យ ដោ​យ​ប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនវិនិយោគប្រមាណ ១,៦៩ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្មស្នាក់នៅ មានទំហំទឹកប្រាក់ជាង ១,៦៣ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥២ ប៊ីលានដុល្លារ, កម្មន្តសាល សម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ ១,០៧ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩១៥ លាន ដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត មានចំនួនជាង ១៣,៨៧ ប៊ីលានដុល្លារអាមេរិក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print