ខេត្តឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ និងជាអភិបាលរង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ៖ ស័ក្តលើស្មានេះ ជាកិត្តិយសដ៏ក្រៃលែងផង ក៏ជាទំនួលខុសត្រូវដ៏សម្បើមណាស់ដែរ ក្នុងនាមជាមន្ត្រីទទួលប្រាក់ខែពីរាជការ បានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។
លោក ម៉េត មាសភក្តី បញ្ជាក់ថា ៖ ត្បិតថា គ្មានអ្នកណាម្នាក់ល្អឥតខ្ចោះ ចេះដឹងគ្រប់សព្វ ធ្វើបានគ្រប់យ៉ាង ប៉ុន្តែការតាំងចិត្តបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ក្នុងស្មារតីទទួលទាំងខុសទទួលទាំងត្រូវ គួរជាចំណុចចាប់ផ្តើមសម្រាប់អាជីពមួយនេះដូចពួកយើង។ ការអភិវឌ្ឍខ្លួនជាប្រចាំ ក៏គួរជាមាត្រាត្រូវចងចាំ ដើម្បីបំពេញតម្រូវការមិនចេះឈប់ឈរជូនប្រជាពលរដ្ឋ។
លោក ម៉េត មាសភក្តី សូមទទួលការគោរព ស្រលាញ់ និងរាប់អានពីខ្ញុំ ចំពោះក្រុមគ្រួសារមន្ត្រីរាជការគ្រប់ៗគ្នា ទាំងស៊ីវិល ទាំងកងកម្លាំង ។ អ្នកនាំពាក្យ និងជាអភិបាលរង ខេត្តឧត្តរមានជ័យ ថ្លែងបែបនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា










