គុំនំពាក្យសំដីយុវជនមួយក្រុមបានធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន ៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៥ នេះមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត បាត់ដំបង​ នៅថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ លលោកវរ​សេនីយ៍ឯក​ សេង​ ​លុច​ អធិការ​នគរបាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងចុះធ្វេីការបង្រ្កាបឃាត់ខ្លួន យុវជនមួយក្រុមមានគ្នាចំនួន០៥នាក់។

លោកអធិការបានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនទាំង០៥នាក់នេះធ្វើឡើងបន្ទាប់ពីពួកគេបានធ្វេីសកម្មភាព​ដោយប្រេីប្រាស់កាំបិតកាប់ទៅលើជនរង គ្រោះជាយុវជនម្នាក់បណ្តាលឱ្យរងរបួសដៃ​ កាល​ពី​ថ្ងៃទី ១៨ ខែវិច្ឆិកា​ ឆ្នាំ​២០២​៥ នៅចំណុចក្រុមទី​៣៣ ស្ថិតក្នុងភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយត្រូវបាននាំទៅសង្រ្គោះ​នៅមន្ទីរពេទ្យ​ភ្លាមៗផងដែរ។

ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា មូលហេតុដែលនាំទៅដល់ការបង្កហិង្សាបណ្តាលឱ្យរងរបួសបែបនេះ​គឺដោយសារពេលកន្លងមកពួកគេធ្លាប់មានទំនាស់ដោយពាក្យសំដីជាមួយជនរងគ្រោះទើបពេលនេះពួកគេធ្វើសកម្មភាពបែបនេះឡើង។

...

បច្ចុប្បន្នក្រុមយុវជនទាំង០៥នាក់រួមជាមួយវត្ថុតាង, កាំបិតកញ្ចែតផ្លែដែកដងឈេី១ដេីមនិងកាំបិតកែច្នៃ ៣ ដេីម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print