សម្តេច ហេង សំរិន បានសរសេរនៅលើហ្វេសប៊ុកថា៖ «អាយុរាងច្រើនបន្តិច តែនៅលេងបានល្អគួរសម»

ចែករំលែក៖

ភ្នំពេញ ៖ ជាការពិតណាស់ សុខភាពជាកត្តាចម្បង ទោះជាអាយុ៩២ឆ្នាំ សម្តេច ហេង សំរិន នៅតែមាំទាំក្នុងការបង្ហាញសមត្ថភាពវាយកូនគោល បានយ៉ាងបុិនប្រសព្វ ជាបទពិសោធន៍ បច្ចេកទេស ។

សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍កីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Champioship នៅទីលានវឌ្ឍនៈ ហ្គោលរីហ្សត កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយចូលរួមប្រកួតដោយកីឡាករវាយកូនគោលល្បីៗមកពីជុំវិញពិភពលោក។

វ័យ៩២ឆ្នាំ សម្តេច ហេង សំរិន នៅតែបង្ហាញសមត្ថភាពយ៉ាងល្អ និងវាយចំច្បាស់ ហើយសម្តេចក៏បានដឹកនាំក្រុមថ្នាក់ដឹកនាំកម្ពុជា ឈ្នះក្នុងការប្រកួតមិត្តភាព Vattanac Legends Pro-Am ជាមួយក្រុមកីឡាករអន្តរជាតិនានាផងដែរ។ សម្តេចបានសរសេរនៅលើហ្វេសប៊ុកថា៖ «អាយុរាងច្រើនបន្តិច តែនៅលេងបានល្អគួរសម»។ សូមគោរពជូនពរ សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានជន្មាយុ សុខភាពល្អ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print