ខេត្តពោធិ៍សាត់៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ ជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មាននានាមេត្តាជ្រាបថា នៅវេលាម៉ោងជាង២ ឈានចូលព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទឹកបានបុក ជន់ ហូរហៀរតាមដងស្ទឹងពោធិ៍សាត់ ដែលហូរធ្លាក់ពីប៉ែកខាងលើ នៃតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ភ្នំនៃស្រុកវាលវែង បណ្តាលឱ្យខ្សែផ្លូវមួយចំនួនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ខ្សែផ្លូវមួយចំនួនដែលបង្កផលពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋរួមមាន៖ ផ្លូវខេត្តលេខ ១៥២H ,១៥៤ ,១៥៥A និង១៥៥A១ (ស្ថិតនៅអមសងខាងដងស្ទឹងពោធិ៍សាត់) បានរងការជន់លិចដោយអន្លើ ពិបាក និងរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖តារា










