ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានចេញបញ្ជាដល់កម្លាំងនគរបាល ចុះទៅជួបភរិយាវរ:កងទព័ដល់ផ្ទះ ដេីម្បីពិភាក្សានឹងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជនដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ(កម្ពុជា-ថៃ) ! នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយភរិយាលោក(Khan Tey)កំពុងមានផ្ទៃពោះមិនទាន់សំរាលកូន និងខ្វះខាតកម្លាំងពលកម្មថែមទៀត ព្រមទាំងមានអាស័យដ្ឋាននៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ដោយពិនិត្យឃេីញបែបនេះលោកឧត្តមសេនីយ៍ទោស្នងការក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀតជូនដល់ភរិយាលោក Khan Tey សម្រាប់ដោះស្រាយបញ្ហា និងប្រេីប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខ។
សូមបញ្ជាក់ថា៖ ក្រោយលោកទទួលបានព័ត៌មានតាមរយ:ក្រុមការងារប្រតិកម្មរហ័ស លោកបានចាត់ចេញបញ្ជាភ្លាមៗ ដោយបច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានបានទៅទំនាក់ទំនងជួបជាមួយភរិយាលោក Khan Tey រួចហេីយ គឺបានសម្របសម្រួលនិងសហការជាមួយអជ្ញាធរមូលដ្ឋាន ដោយត្រូវគ្នាជួយធ្វើការច្រូតកាត់ជូនគាត់នៅថ្ងៃស្អែកនេះ៕











