ឆក់ទូរស័ព្ទពីដៃក្មេង គេចខ្លួន២ថ្ងៃ សមត្ថកិច្ចតាមចាប់ខ្លួនបានទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យគ្នា៣នាក់ ជិះម៉ូតូនិចមួយគ្រឿងឆ្លៀតឱកាស ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃក្មេងកំពុងដេកអង្រឹង ហើយគេចខ្លួនបាត់ រយៈពេល២ថ្ងៃ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងព្រហ្មទណ្ឌ ស្នងការក្រុងភ្នំពេញ កម្លាំងខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវ ចាប់ខ្លួនបាន នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យគ្នា៣នាក់ ជិះម៉ូតូម៉ាកនិច ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃក្មេងប្រុសម្នាក់ កំពុងដេកយោលអង្រឹង កាលពីវេលាម៉ោង១១និង៤៤នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយគេចខ្លួនបាត់ ។

ក្រោយពីទទួលបានបណ្តឹងពីអាណាព្យាបាលក្មេងរងគ្រោះ កម្លាំងខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងកម្រិតស្រាល ស្នងការក្រុងភ្នំពេញ រួមជាមួយកម្លាំងខណ្ឌព្រែកព្នៅ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានទាំង៣នាក់ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print