គម្រោងវិនិយោគចំនួន២ នៅខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតជាគោលការណ៍​ សរុបទុនវិនិយោគចំនួនជាង ១៥លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៥ ​បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ វេទយិតភាព និងពិនិត្យលទ្ធភាពនៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។

...

ក្នុងកិច្ចប្រជុំនេះដែរ​ ជាលទ្ធផលបឋម សំណើសុំគោលការណ៍វិនិយោគធ្វើរោងចក្ររបស់ក្រុមហ៊ុន ផលិតប្រេង​ផលិតកៅស៊ូ និងក្រុមហ៊ុនផលិតគ្រឿងតុបតែងលម្អ សម្រាប់បុណ្យណូអែល សរុបទុនវិនិយោគចំនួន ជាង ១៥លានដុល្លារអាមេរិក ដែលនឹងផ្តល់ឱកាសការងារសរុបប្រមាណ ១.០៣៩កន្លែងទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print