រថយន្ត​ RANG ROVER បេីក​បុក​គល់​ស្ពាន​អាកាស​មរតក​តេជោ​ បណ្ដាល​ឲ្យ​ក្រឡាប់​រងការ​ខូចខាត​យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បេីក​រថយន្តម៉ាក​ RANG ROVER ក្នុង​ស្ថានភាព​ស្រវឹង​បានជ្រុល​ទៅ​បុក​គល់​ស្ពាន​អាកាស​មរតក​តេជោ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់រងការ​ខូចខាត​និង​របួស​អ្នក​បេីក​បរ។
​  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​៣០នាទី​ថ្ងៃ​ទី​២២ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ នៅចំណុច​គល់​ស្ពាន​អាកាស​មរតក​តេជោ​ត្រេីយ​ខាង​ជើង​ ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ
មន​ ។
​   តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បេីក​រថយន្តម៉ាក​ RANG ROVER ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BX- 7799 បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស​ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បរ​ស្រវឹង​ទើប​ធ្វើឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​គល់​ស្ពាន​អាកាស​មរតក​តេជោ​ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់រង​ការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បេីក​បរ​របួស​ផ្ទៃ​មុខ​ហូរ​ឈាម​ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ទាញ​យក​ចេញ​ពីក្នុងរថយន្ត ហើយ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​  ។
​ ដោយ​ឡែក​ចំពោះរថយន្ត​វិញ​មានការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ រីឯ​ថ្ម​គល់​ស្ពាន​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ​ ។
​  ក្រោយ​កេីត​ហេតុ​ នៅ​សល់​តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ រង់ចាំ​ដោះស្រាយ​នៅពេលក្រោយ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print