លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល

ចែករំលែក៖

វិមាន៧មករា៖នៅរសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី១៦។

កិច្ចប្រជុំនេះធ្វើឡើងនៅវិមាន ៧មករា រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល,ឯកឧត្តមអនុប្រធានតំណាងលេខាធិការដ្ឋាន,លោកអនុប្រធានផ្នែកទំនាក់ទំនងជាតិ-អន្តរជាតិ និងលោកប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារនីតិកម្ម ព្រមទាំងលោក លោកស្រី ជាមន្រ្តីបក្សប្រចាំយុវជនគណបក្សថ្នាក់កណ្តាល និងមន្រ្តីក្រុមជំនួយការលេខាធិការដ្ឋានគណ:ប្រចាំ។

កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជន ថ្នាក់កណ្ដាល បានពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅធានាប្រសិទ្ធភាព និងនិរន្តភាពការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល   

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print