ខេត្តប៉ៃលិន៖ មានករណីគ្រោះថ្នាក់យ៉ាងសាហាវមួយបានកើតឡើងនៅក្នុងចម្ការមួយខាងលិចភូមិភ្នំដំបង មានបុរស៥នាក់ទៅមើលចម្ការ ហើយឃើញស្មៅដុះច្រើនក៍ចុះកាប់ស្មៅ ដល់ថ្ងៃរសៀលនាំគ្នាចូលទៅអង្គុយនៅក្រោមដើមកំពូលថ្មត្រូវបានមែកឈើង៉ាប់បានធ្លាក់ពីលើ ចំក្បាលនិងខ្លនបុរសម្នាក់សន្លប់បុរសម្នាក់រងរបួសត្រូវដៃខាងស្ដាំស្រាល បុរសបីនាក់ទៀតរត់រួចខ្លួន បន្ទាប់មកលឺដល់អ្នកភូមិក៏ភ្ញាក់ផ្អាល នាំគ្នាដឹកបញ្ជូនបុរសរងគ្រោះរបួសធ្ងន់ធ្ងរនោះមកកាន់មន្ទីរពេទ្យបង្អែងខេត្តប៉ៃលិន ក្រោយមកជនរងគ្រោះម្នាក់គ្រូពេទ្យពិនិត្យថា ក្នុងសភាពធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ករណីហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ង១និង០០នាទីរសៀល ត្រូវនិងថ្ងៃទី០៤ខែសីហាឆ្នាំ២០១៥នៅចំណុចកូនភ្នំខាងលិចភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមសដីរបសម្នាក់ក្នុងចំណោមបុរស៥នាក់ឈ្មោះចាន់ ចំរើន ភេទប្រុសអាយុ២៦ឆ្នាំបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំង៥នាក់បាននាំ គ្នាទៅមើលចម្ការដែលនៅជិតគ្នានៅពេលថ្ងៃរសៀលពួកគាត់ហៅគ្នាមកហូបបាយជុំគ្នានៅក្រោមដើមឈើមួយដើមដែលមិនបានមើលលើ ពេលដែលពួកគាត់ទាំង៥នាក់កំពង់តែហូបបាយស្រាប់តែមែកឈើង៉ាប់បានធ្លាក់ពីលើត្រូវចំបុរសពីរនាក់រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ។
បើតាមសំដីបុរសដែលបានឃើញហេតុការណ៍ខាងបានបន្តទៀតថា នៅពេលកើតហេតុពួកគេទាំង៥នាក់ទី១ឈ្មោះស្វាយ ក្រៀម ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរជាប្រធានប្រជាការពារភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ មានស្រុកុំណើតនៅខេត្តកំពត រងរបួសបែកក្បាលធ្ងន់ ទី២ឈ្មោះ វត្ត នី ភេទប្រុសអាយុ២០ឆ្នាំ រងរបួសដៃខាងស្ដាំស្រាល ទី៣ឈ្មោះចាន់ ចំរើន ភេទប្រុសអាយុ២៦ឆ្នាំ ពីរនាក់ទៀត គេមិនបញ្ចេញឈ្មោះទេ អ្នកទាំង៥នាក់បច្ចុប្បន្ន៍រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបាន អ្នកភូមិហៅរថយន្តមន្ត្រីបរិស្ថានដែលឈរជើងនៅទីនោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីសង្គ្រោះជាបន្ទាន់ លុះមកដល់ មន្ទីរពេទ្យខេត្តជំងឺធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅពេទ្យខេត្តបាត់ដំបងតែបុរសឈ្មោះ ស្វាយ ក្រៀម ដែលធ្ងន់ធ្ងរ ៕
ដោយ៖ស សារឿន
...