នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននិងសមត្ថកិច្ចចំរុះឃាត់ខ្លួនយុវជន៦នាក់ចាត់ចែងរក្សារទុកនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖  យុវជន៦នាក់ត្រូវបានកម្លាំងចំរុះរបស់នគរបាលខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ពន្ធ័ករណីចាត់ចែងរក្សារទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

2

ហេតុការណ៍បង្ក្រាបនេះនៅវេលាម៉ោង០៣និង៣០នាទីនៅថ្ងៃទី០៤ខែសីហាឆ្នាំ២០១៥នៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។

សមត្ថកិច្ចចំរុះចុះបង្ក្រាបមានកំលាំងរបស់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនដោយមានការចូលរួមជាមួយកំលាំងអន្តាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងកំលាំងអន្តាគមន៍របស់អធិការដ្ឋាននគរបាលខេត្តនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ។

ប្រត្តិបត្តិការនេះឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់និងដកហូតសារធាតុញៀនព្រមទាំងវត្ថតាងមួយចំនួនក្នុងនោះជនសង្ស័យទី១ មានឈ្មោះកែវ សុបិន្ត ភេទប្រុសអាយុ២៤ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិស្វាយប៉ោ ឃុំអូចារ ស្រុកខេត្តបាត់ដំបង ឃាត់ខ្លួនម៉ោង១១និង៤០នាទី ទី២ឈ្មោះសោម ភារ៉ា ហៅសង់ភេទប្រុសអាយុ២១ឆ្នាំមុខរបររត់ម៉ូឌុប មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបឃាត់ខ្លួននៅម៉ោង១២និង១០នាទី ទី៣ឈ្មោះជា សុវឌ្ឍន៍ ហៅតាក់ ភេទប្រុសអាយុ១៩ឆ្នាំមុខរបររត់ម៉ូឌុបទីលំ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបឃាត់ខ្លួននៅម៉ោង១២និង៤០នាទី ទី៤ឈ្មោះ ជា ចន្ច័ណារិទ្ធិ ភេទប្រុសអាយុ២២ឆ្នាំមុខរបរនៅផ្ទះទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ទី៥ឈ្មោះសោម ភីរុំ ហៅសុយភេទប្រុសអាយុ២២ឆ្នាំមុខរបរនៅផ្ទះទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ​ក្រុងសៀមរាបទី៦ឈ្មោះ រិន ផាន្និត ហៅបិ ភេទប្រុសអាយុ១៦ឆ្នាំគ្មានមុខរបរ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយសង្គំ​ ក្រុងសៀមរាប។ អ្នកទាំង៦នាក់នេះចោទពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថាវត្ថុតាងដកហូតបាន ម៉ូតូចំនួន២គ្រឿង ម៉ាកស្មាស់ ថ្នាំមេតំហ្វេតាមីន១០កញ្ចប់ ស្មើនិង១,០ ក្រាមនិងម្សៅពណ៌ផ្កាឈូក១កញ្ចប់ស្មើនិង០,១ក្រាម ទូរសព្ទ័ចំនួន៦គ្រឿង ដាវដែកចំនួន១ដើម និងដែកទីប១ដើម ។

លោកវរសេនីយ៍ទោបានបន្តថាជនសង្ស័យទាំង៦នាក់និងវត្ថុតាងត្រូវបានធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តសៀមរានៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥នេះ ៕

ដោយ៖ ឡាំ សុធា

S1170002.MP4_snapshot_00.03_[2015.08.04_23.07.34]

...

WP_20150805_007

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print