លោក​ កើ​ត ឆែ​៖​ ពលរដ្ឋ​ដែលទៅលេងខេត្តកំពត​ ចង់ហូបគ្រឿងសមុទ្រស្រស់ៗ ទើបលើកចេញពីទូកនេសាទផ្ទាល់​ អាចរកទិញបានចាប់ពីម៉ោង ៣ទៀបភ្លឺ រហូតដល់ម៉ោង ៧ព្រឹក​ នៅផែកំពង់កណ្តាល ក្រុងកំពត

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក​ កើត​ ឆែ​ អភិបាល​រង​ខេត្ត​កំពត​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ ផែកំពង់កណ្តាល ក្រុងកំពត ជាកន្លែងដែលប្រមូលផ្តុំទៅដោយគ្រឿងសមុទ្រស្រស់ៗ ទើបលើកចេញពីទូកនេសាទផ្ទាល់​ បងប្អូនអាចរកទិញបាន​។

លោកអភិបាលរងខេត្ត​រូបនេះ​ បានសរសេរ​បញ្ជាក់ថា​ បងប្អូនអាចរកទិញគ្រឿងសមុទ្រស្រស់ៗ​ ចាប់ពីម៉ោង ៣ទៀបភ្លឺ រហូតដល់ម៉ោង ៧ព្រឹក ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវមាត់ព្រែកកំពត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print