នគរបាល​ខេត្ត​ព្រះសីហនុ​៖​ ប្រេីរយៈពេលជាង​ ៣ម៉ោង​ បង្ក្រាបករណីឃាតកម្ម ឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២០និង០០នាទី មានករណីបុរសម្នាក់ប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួន នៅម្ដុំផ្ទះពស់ចាស់​ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានគេចខ្លួនបាត់ ។ 

ដោយអនុវត្តតាមអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំបាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានធ្វើស្រាវជ្រាវស្វែងរកចាប់ខ្លួន រហូតដល់ម៉ោង ២៣និង១៥នាទី ទេីបឃាត់ខ្លួនជនសង្ស័យបាននៅមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម និងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធី ។ 

វត្ថុតាងដែលចាប់យកបានរួមមាន ៖ 

• ទូរស័ព្ទដៃម៉ាក់ VIVO ពណ៌ខៀវ ១​គ្រឿង

• កាំបិតចុងស្រួច ១​ដើម

• ម៉ូតូ VIVA ពណ៌ខ្មៅ ស្លោកលេខ ភ្នំពេញ 1C-7405 មួយគ្រឿង

• អត្តសញ្ញាណប័ណ្ណ ១​សន្លឹក

• អាវក្រៅដៃវែងពណ៌ខ្មៅ 

​បច្ចុប្បន្ន​កម្លាំងជំនាញព្រហ្មទណ្ឌកំពុងចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print