វេទិការផ្សព្វផ្សាយសក្តានុពលកម្ពុជា – ការតភ្ជាប់ឱកាសថ្មីរវាងកម្ពុជា និងប៊ុលហ្គារី

ចែករំលែក៖

ក្រុងសូហ្វៀ, ប៊ុលហ្គារី ៖ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងរៀបចំ “វេទិការផ្សព្វផ្សាយសក្តានុពលកម្ពុជានៅទីស្នាក់ការស្ថានទូត។

កម្មវិធីនោះ ក្នុងបំណងទាក់ទាញការចូលរួមយ៉ាងសកម្មពីតំណាងសាធារណៈ–ឯកជន អ្នកជំនាញសេដ្ឋកិច្ច និងតំណាងអង្គការអន្តរជាតិ។ ជាពិសេស កម្មវិធីនេះបានទាក់ទាញការចូលរួមប្រកបដោយចំណាប់អារម្មណ៍ពី អង្គភាពសារព័ត៌មានចំនួន ១៣ អង្គភាព រួមទាំងទូរទស្សន៍ វិទ្យុ និងសារព័ត៌មានឌីជីថល ដែលនិងមកគាំទ្រការផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលប្រទេសកម្ពុជា ទៅបណ្ដាប្រទេសអឺរ៉ុបទាំងមូល។

វេទិការនេះមានអត្ថន័យសំខាន់ជាពិសេស  ព្រោះត្រូវបានរៀបចំឡើងបន្ទាប់ពីដំណើរទស្សនកិច្ចថ្មីៗរបស់ លោក Maxim Behar — អ្នកជំនួញជនជាតិប៊ុលហ្គារីដែលមានឥទ្ធិពលខ្លាំងលើវិស័យ Public Relations និង Public Affairs ដោយជាប្រធាន M3 Communications Group, Inc. ។ 

ការទស្សនកិច្ចរបស់លោកបានកើតឡើងក្រោមការសហការណ៍រវាង ស្ថានទូតកម្ពុជា បណ្តាដៃគូឯកជន និងនាយកដ្ឋានការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការមកទស្សនកិច្ចកម្ពុជា របស់លោក Maxim Behar បានបង្ហាញពីចំណាប់អារម្មណ៍កើនឡើងរបស់សហគមន៍អាជីវកម្មអឺរ៉ុបលើប្រទេសកម្ពុជា និងក្លាយជាចំណុចលេចធ្លោសម្រាប់ការកសាងការសហការអនាគតនៅវិស័យទំនាក់ទំនងសាធារណៈ ការវិនិយោគ និងការផ្សព្វផ្សាយប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយ។

លើកស្ទួយសក្តានុពលប្រទេសកម្ពុជា — ពីសេដ្ឋកិច្ច ទេសចរណ៍ ដល់បច្ចេកវិទ្យា

១. សេដ្ឋកិច្ចពន្លឺខ្ពស់ និងបើកចំហសម្រាប់វិនិយោគ

កម្ពុជាមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងគាប់ចិត្តជាបន្តបន្ទាប់។ ប្រទេសកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនបរទេសដោយសារតែគោលនយោបាយពន្ធអនុគ្រោះ កម្លាំងពលកម្មវ័យក្មេង និងទីផ្សារដែលកំពុងពង្រីក។

២. ទេសចរណ៍វប្បធម៌ និងធម្មជាតិអស្ចារ្យ

ពីប្រាសាទអង្គរវត្ត ដល់ឆ្នេរសមុទ្រ  និងតំបន់អេកូទេសចរណ៍  កម្ពុជាអាចផ្ដល់បទពិសោធន៍ទេសចរណ៍យ៉ាងចម្រុះសម្បូរបែប។

ការចូលរួមសារព័ត៌មាន ១៣ អង្គភាពក៏បានជួយធ្វើឲ្យសារសំខាន់នេះរីករាលដាលខ្លាំងក្នុងសាធារណៈអឺរ៉ុប។

៣. កសិកម្ម និងឧស្សាហកម្មផលិតកម្ម

កសិកម្មជាវិស័យគោលដៅដែលអាចទាញអ្នកវិនិយោគបានយ៉ាងសំខាន់ ដោយផលិតផលសំខាន់មាន៖ អង្ករ, កាហ្វេ, កាកាវ, កៅស៊ូ, និងផ្លែឈើត្រូពិច។

ឧស្សាហកម្មសម្លៀកបំពាក់ អេឡិចត្រូនិច និងផលិតកម្មកំពុងរីកចម្រើន និងត្រូវការសហការថ្មីៗ។

៤. សេដ្ឋកិច្ចឌីជីថល

កម្ពុជា កំពុងដំណើរការទៅរកសេដ្ឋកិច្ចឌីជីថលពេញលេញ។ FinTech, E-commerce និងបច្ចេកវិទ្យាឌីជីថលក្លាយជាភាពសំខាន់ ដែលចាប់អារម្មណ៍វិនិយោគិនអឺរ៉ុបកាន់តែច្រើន។

៥. សន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាព

សន្តិភាពយូរអង្វែង កម្លាំងពលកម្មវ័យក្មេង និងគោលនយោបាយរដ្ឋធ្វើឲ្យប្រទេសកាន់តែទាក់ទាញសម្រាប់វិនិយោគវែងឆ្ងាយ។

ការចូលរួមរបស់សារព័ត៌មាន — កម្លាំងជំរុញការផ្សព្វផ្សាយសក្តានុពលកម្ពុជា

ការចូលរួមពី សារព័ត៌មាន ១៣ អង្គភាព បានផ្ដល់ភាពលេចធ្លោដ៏ខ្លាំងចំពោះវេទិកានេះ។

សារព័ត៌មានបានធ្វើការសម្ភាសន៍ ត្រួតពិនិត្យព័ត៌មាន និងផ្សព្វផ្សាយ ជាសាធារណៈយ៉ាងទូលំទូលាយ ដែលជួយ៖

 • បង្កើតការយល់ដឹងអំពីសក្តានុពលនៃសេដ្ឋកិច្ចខ្មែរ

 • លើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា នៅប៊ុលហ្គារី និងអឺរ៉ុប

 • ជំរុញឱកាសពាណិជ្ជកម្ម និងទេសចរណ៍

នេះជាកត្តាសំខាន់មួយដែលធ្វើឱ្យវេទិការនេះមានវិសាលភាពប្រសើរជាងគេ។

សន្និដ្ឋាន

“វេទិការផ្សព្វផ្សាយសក្តានុពលកម្ពុជា” មិនត្រឹមតែជាវេទិកាពិភាក្សាទេ ប៉ុន្តែជាវេទិកាដែលបង្កើនភាពលេចធ្លោក្នុងឆាកអន្តរជាតិ។

ការចូលរួមរបស់តំណាងអាជីវកម្ម អ្នកជំនាញ និងជាពិសេស សារព័ត៌មាន ១៣ អង្គភាព បានបង្ហាញថា កម្ពុជាកំពុងកើនឡើងជាប្រទេសមានអនាគតភ្លឺពន្លឺក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕ 

ដោយ ៖ លោក ជា ច័ន្ទបរិបូរណ៍

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print