អន្តរជាតិ ៖ ថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបាន អញ្ជើញចូលរួម កិច្ច ប្រជុំដំណាក់កាល ទី២ និងទី៣ នៃកិច្ចប្រជុំកំពូល ក្រុមប្រទេស G20 នៅក្រុង ចូហានណេសប៊ឺកប្រទេស អាហ្វ្រិកខាងត្បូ ង និងថ្លែងសុទ្ទរកថា ដោយឡែកពីគ្នាក្រោមប្រធានបទ “ កសាងពិភពលោកប្រកបដោយភាពធន់” និង ”អនាគតប្រកបដោយ យុត្តិធម៌និងសមធម៌ ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប ” ។
លោក Li Qiang បាន លើកឡើងថា បច្ចុប្បន្ន បញ្ហា ប្រឈម សំខាន់ៗ ដូចជា បម្រែបម្រួលអាកាសធាតុ ថាមពល និងស្បៀង អាហារ ជាដើម បាន កើតឡើងផ្ទួនៗគ្នា ហេតុនេះ សហគមន៍អន្តរជាតិ ត្រូវ តែ រួបរួម និង សហការ គ្នា ដើម្បីជម្នះបញ្ហាលំបាក។ ក្រុមប្រទេស G20 គួរតែជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដ៏ទូលំទូលាយ បង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យការពារបរិស្ថាន អេកូឡូស៊ី ថាមពលបៃតង និងសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ ភាពធន់ក្នុងការអភិវឌ្ឍ ជំរុញការធ្វើបរិវត្តកម្ម ប្រកបដោយយុត្តធម៌ និងធានាការផ្គត់ផ្គង់ដោយនឹងនរ។
លោក Li Qiang បន្តទៀតថា ប្រឈមមុខនឹង ការវិវឌ្ឍយ៉ាងលឿន នៃ បដិវត្តន៍វិទ្យាសស្រ្ត និងបច្ចេកវិទ្យា និង កំណែទម្រង់ ឧស្សាហកម្ម ជុំថ្មីពន្លឿនរីកចម្រើន ក្រុមប្រទេស G20 គួរតែជំរុញឱ្យគ្រប់ភាគីប្រកាន់ខ្ជាប់នូវ ការបើកចំហ និងឈ្នះ-ឈ្នះ និងចែករំលែក កាលានុវត្តភាព។ លោកបានលើកឡើងថា គួរជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ និងការ ធ្វើអភិបាលកិច្ច ដោយមានប្រសិទ្ធភាពនូវ បញ្ញាសិប្បនិម្មិត ជំរុញ កិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ដល់គ្នា និងការប្រើប្រាស់ដោយសនិ្តភាពនូវ រ៉ែសំខាន់ៗ ក៏ដូចជា បង្កើនការផ្តល់ការគាំទ្រ ចំពោះការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេ សសកលខាងត្បូង ខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន នៃបណ្តាប្រទេ សនានា នៅលើពិភពលោក ៕
ប្រភព ៖ (CCFR)










