បណ្ឌិត ជា មុនីឫទ្ធិ រំពឹងខ្ពស់ថា កម្ពុជានឹងទទួលបានកាលាអនុវត្តភាពពីផែការ ៥ឆ្នាំ លើកទី១៥ឆ្នាំ របស់ចិន

ចែករំលែក៖

ភ្នំពេញ ៖ បណ្ឌិត ជា មុនីឫទ្ធិ ដែលបានតានដាមយ៉ាងយកចិត្តទុកដាក់ លើផែការ៥ និង បកស្រាយតាមការសិក្សាជ្រាវ ដោយជឿជាក់ថា ផែនការ ៥ឆ្នាំនេះ នឹងផ្តល់លានុវត្តភាពថ្មី សម្រាប់កម្ពុជា ក្នុងនាមជាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង រួមជោគវាសនា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានប្រាប់ថា «ដូចដែលប្រវត្តិសាស្រ្តសកលលោកបាននិងកំពុងបន្តចងក្រងពីវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន» ហើយនេះជាសច្ចភាពដែលយើងអាចយកមកពន្លាតជូនថាល្គិកណាប្រទេសចិនបន្តរីកចម្រើន ពិភពលោកនឹងបន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ដោយផ្តើមពីទឡ្ហីករណ៍នេះ យើងនឹងយល់ពីមូលហេតុដែលនាំឱ្យប្រទេសចិនរីកចម្រើនបានផលពី «ផែនការ៥ឆ្នាំ» ដោយចេញដំណើរពីឆ្នាំ១៩៥៣ នោះបច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចដោយជោគជ័យស្របតាម«ផែនការ៥ឆ្នាំ លើកទី១៤»របស់ខ្លួន។ ឆ្នាំ២០២៦-២០៣០ ជារយៈពេលដែលប្រទេសចិនដាក់ចេញនូវ «ផែនការ៥ឆ្នាំលើកទី១៥» ហើយជាការបង្វែចក្ខុរបស់ពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើផែនការនេះ។ ដោយឡែក ដូចនឹងប្រទេសនានា ប្រទេសកម្ពុជាតែងទទួលបានកាលានុវត្តភាពយ៉ាងច្រើនពីវឌ្ឍនភាពរបស់ប្រទេសចិនតាមរយៈ«ផែនការ៥ឆ្នាំ»។

លោកបន្តថា «សម្រាប់លើកទី១៥នេះ ផែនការ៥ឆ្នាំ គិតចាប់ពីដើមឆ្នាំ២០២៦ ដល់ចុងឆ្នាំ២០៣០ ហើយផែនការ៥ឆ្នាំលើកទី១៥នេះត្រូវបានបណ្តាប្រទេសនានាយកទៅបន្ស៊ីជាមួយគោលនយោបាយរបស់ខ្លួន ដែលក្នុងនោះកម្ពុជាក៏បាននិងបន្ស៊ីជាមួយយុទ្ធសាស្រ្តបញ្ចកោណផងដែរ។ ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការបង្កើនសក្តានុពលនៃគុណភាពផលិតភាពដោយផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យាត្រូវបានប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានយកចិត្តយ៉ាងខ្លាំង។ ដោយបន្តលើយន្តការដែលមានស្រាប់ ដូចជា«ច្រករបៀងស្រូវនិងមច្ឆា» «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» រួមជាមួយវិស័យទាំង៦ដែលភាគីយើងទាំងពីរបានឯកភាពគ្នាបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កាលពីឆ្នាំ២០២៣ ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន ១-កិច្ចសហប្រតិបត្តិការនយោបាយ ២-សមត្ថភាពនិងគុណភាពផលិតកម្ម ៣-កសិកម្ម ៤-ថាមពល ៥-សន្តិសុខ និង ៦-ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បាននិងកំពុងបន្ស៊ីបន្តបញ្ចូលនៅពេលដែលប្រទេសចិនអនុវត្ត«ផែនការ៥ឆ្នាំ លើកទី១៥»៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print