រថយន្តសាលាបើកបរ ៧មករា ហក់ចូលទឹកទន្លេវ៉ៃគោសង្ស័យគ្រូបង្រៀនស្រវឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានហាយវេផ្លូវជាតិលេខ១ ខណៈមានរថយន្តបង្រៀនបើកបរមួយគ្រឿងរេចង្កូតធ្លាក់ចូលទឹកទន្លេវៃគោ សង្ស័យអ្នកបើកស្រវឹងស្រា តែសំណាងប្រជាពលរដ្ឋជួយទាន់។

ហេតុការណ៍រថយន្តធ្លាក់ទឹកនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចខាងកើតស្ពានហាយវ៉េផ្លូវជាតិលេខ១ប្រមាណ១៥ម៉ែត្រក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើងគេឃើញមានរថយន្តឆ្លាម ពណ៌ស្លែ មួយគ្រឿងមានលោកគ្រូសាលាបើកបរ៧មករា បើកពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុរេចង្កូតធ្លាក់ក្នុងទឹកទន្លេវ៉ៃគោ ខណៈនោះអ្នកបើកដែលជាគ្រូបង្រៀនបើកបរខំគាស់ទ្វារថយន្តដើម្បីលូនចេញទាំងភ័យស្លន់ស្លោ មកលើគោកវិញ។

ក្រោយពីកើតហេតុក៏មានកំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បីសំរួលចរាចរណ៍កុំអោយមានការកកស្ទះផងដែរ។ រីឯគ្រូបង្រៀនស្រវឹងស្រានេះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេពលរដ្ឋបាននាំគ្នាលើកឡើងថាមានតួនាទីជាគ្រូបង្រៀនបើកបរបែទៅផឹកសុីឡើងស្រវឹងដល់ថ្នាក់បើកធ្លាក់ទឹកនេះសំណាងហើយដែលមិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ៕

image image image image image image image

ដោយ៖ យឹម សុថាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print