មិនចេះខ្មាសគេ!ត្រឹមជាអង្គរក្សសោះ ច្រងេងច្រង៉ាងពេញផ្លូវគំរាមអ្នកធ្វើដំណើរតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ សម័យសន្តិភាព បណ្តាញសង្គម តែជនទាំងនេះ ដើរមិនទាន់សង្គម ! មិនចេះខ្មាសគេ!ត្រឹមជាអង្គរក្សសោះ ច្រងេងច្រង៉ាងពេញផ្លូវគំរាមអ្នកធ្វើដំណើរតាមដងផ្លូវគួរយកអោយមកវាស់កំពស់ អនុវត្តច្បាប់ ។

ក្នុងនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ ស្នងការនគរបាលរាជធានី បានបញ្ជាឱ្យកោះហៅអង្គរក្សឯកជន២នាក់ជិះម៉ូតូកាងរថយន្តម្ចាស់ខ្លួន ហើយប្រើសម្ដីមិនសមរម្យដាក់រថយន្តធ្វើដំណើរលើដងផ្លូវមកសួរនាំ ។
លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ៖ ខ្ញុំបាទបានឃើញរូបភាពនិងសកម្មភាពបែបនេះពិតជាមិនអាចទទួលយកបានទេ ។ ខ្ញុំបានដាក់បទបញ្ជាឲ្យជំនាញកោះហៅមកសួនាំអំពីសកម្មភាពនេះ(សូមកុំធ្វើទង្វើឲ្យមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ)។
ប្រជាពលរដ្ឋសូមអរគុណលោកឧត្តមសេនីយ៍ស្នងការ ដែលចាត់វិធានការភ្លាមៗ។
សូមបងប្អូន រង់ចាំ មេីល មុខមាត់ និង កំពស់ ជនទាំង២ ពាក់ មួក កាសនេះ ពី ស្នងការ ដ្ឋាន នគរបាល រាជធានី ព្រោះ យប់ម៉ិញ លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការ រង និង ជាស្នងការ នគរបាល រាជធានី ភ្នំពេញ បាន បញ្ជា អោយ សមត្ថកិច្ច ស្រាវជ្រាវ ហើយ ។ សំខាន់ ពេល មកដល់ កន្លែង សមត្ថកិច្ច គួរ សួរនាំ ជនទាំង២នេះ ជា ជនស៉ីវិល ឬ ជា កងកម្លាំង ? បេី ជា កងកម្លាំង តេី មកពី អង្គភាព ណា ? កាំភ្លើង មាន លិខិត ប្រេីប្រាស់ ឬអត់ ? មាន សេចក្ដី សម្រេច ពី ថ្នាក់ លេីអោយ មកការពារ ថៅកែ ក្រុមហ៊ុន ដែរឬទេ ?យប់មុិញ ក្នុងបណ្តាញសង្គមបង្ហោះព្រោងព្រាត បែរជាសាច់ ញាតិ លោក ធាង ទ្រី ម្ចាស់ឡាន ជាថៅកែបាន បំភ្លឺ ថា លោក ធាង ទ្រី ពេល នេះកំពុង នៅ ប្រទេស អូស្ត្រាលី លោក មិនមាន វត្តមាន នៅ នៅក្នុង ប្រទេស កម្ពុជា ទេ ។ ប៉ុន្តែ លោក ទទួល ស្គាល់ ថា រថយន្ដ នោះ ជា កម្មសិទ្ធិ របស់ លោក ដែល កូនចៅ យកទៅ ជិះហេីយ មាន បញ្ហា នៅលេី ដងផ្លូវ ។ លោក ធាង ទ្រី បាន សន្យា ថា ពេល ត្រលប់ មកពី ប្រទេស អូស្ត្រាលី វិញ លោក អប់រំ ណែនាំ កូន ចៅ របស់ គាត់ មិន អោយ ធ្វើ ទង្វើ អសីលធម៌ តាមដងផ្លូវ ប៉ះពាល់ ដល់ ប្រជាពលរដ្ឋ ទេ ។ ត្រង់ចំណុចនេះ សួរថា ៖ «តើអង្គរក្សហ៊ានយកឡានលោក ធាង ទ្រី ជិះ ហើយឱ្យអង្គរក្សបើអមការពារយ៉ាងព្រហើនដល់អ្នកធ្វើដំណើរមែន» ? ការបកប្រែរបស់សាច់ញាតិដូចជាមិនសុីនឹងអង្គហេតុសោះ ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print