លោកបណ្ឌិត កៅ មួយថង អ្នកវិភាគសង្គមនៅកម្ពុជាវាយតម្លៃខ្ពស់ចំពោះការកសាងនីតិរដ្ឋសង្គមនិយមតាមបែបផែនចិន, ជាគំរូភាពមួយសម្រាប់ពិភពលោកទាំងមូល

ចែករំលែក៖

អន្តរជាតិ ៖ អ្នកវិភាគសង្គមនៅកម្ពុជា លោកបណ្ឌិត កៅ មួយថង បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការកសាងនីតិរដ្ឋសង្គមនិយមតាមបែបផែនចិន ហើយបានវាយតម្លៃខ្ពស់ ព្រមទាំងចាត់ទុកថា ជាគំរូភាពមួយសម្រាប់ពិភពលោកទាំងមូល រួមទាំងកម្ពុជា សិក្សារៀនសូត្រ។

លោកបានប្រាប់ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជា ប្រធានរដ្ឋ បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បី កសាងនីតិរដ្ឋសង្គមនិយមតាមបែបផែន ចិន ដែលជាការណែនាំដ៏សំខាន់មួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧-១៨វិច្ឆិកា ក្នុងការលើកកម្ពស់ នីតិរដ្ឋគ្រប់ជ្រុងជ្រោយ ឬ Comprehensively promoting the rule of law។

លោកវាយតម្លៃថា ការដាក់ចេញនូវគោលគំនិតថ្មីនេះ ផ្តោតជាសំខាន់ទៅលើ «ការជំរុញអភិបាលកិច្ចជាតិឲ្យកាន់តែ ប្រសើរឡើងលើគ្រប់វិស័យ»។ គោលគំនិតនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមិនអាចខ្វះបាន ដើម្បីធានានូវប្រព័ន្ធច្បាប់រឹងមាំ ក្នុងបុព្វហេតុតស៊ូដើម្បីសម្រេចបាននូវភាពរុងរឿងដ៏មហិមារបស់ប្រជា ជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ ក្នុងនោះ មាន៤ចំណុច សំខាន់ៗ រួមមាន៖

១. គោលគំនិតស្នូល និងការទាមទារ ៖ ចំណុចស្នូល នៃការជំរុញអភិបាលកិច្ចនៅគ្រប់វិស័យ គឺការបន្តកែលម្អប្រព័ន្ធនីតិរដ្ឋសង្គមនិយម តាមបែបផែនចិន។

២. នីតិរដ្ឋ និងគោលការណ៍ពីរ ៖ នីតិរដ្ឋសង្គមនិយមតាមបែបផែនចិន គឺជាលក្ខណៈពិសេសរបស់ប្រទេសចិន ដោយបានលើកស្ទួយ ប្រព័ន្ធច្បាប់សកល តាមរយៈការធ្វើសមាហរណកម្មរវាងគោលការណ៍ច្បាប់ និងគោលការណ៍គុណធម៌។

៣. តួនាទីរបស់បក្ស និងយុទ្ធនាការប្រឆាំងអំពើពុករលួយ ៖ នីតិរដ្ឋចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាមគ្គុទេសក៍ គឺ ធានានូវការអនុវត្តរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការធានាដល់ផលប្រយោជន៍របស់ប្រជាជន ចិនជាម្ចាស់ប្រទេស និងជាម្ចាស់អំណាច។

៤. កំណែទម្រង់ និងគំរូសកល ៖ ក្រោមការដឹកនាំរបស់លោក Xi ប្រព័ន្ធច្បាប់របស់ប្រទេសចិន បានឈានទៅមុខទន្ទឹមគ្នានឹងតម្រូវ ការនៃសេដ្ឋកិច្ចដែលកំពុងវិវត្ត របស់ប្រទេសចិន។ ច្បាប់ត្រូវបានណែនាំ ឬ កែសម្រួល ដើម្បីគាំទ្រដល់ការរស់ឡើងវិញនៅជនបទ ធានាការប្រកួតប្រជែងដោយយុត្តិធម៌ និងគ្រប់គ្រងឧស្សាហកម្ម ដែលកំពុងមានការ រីកចម្រើនយ៉ាងខ្លាំងក្លា។

«ជារួមអ្វីដែលខ្ញុំលើកឡើងនេះ គ្រាន់តែជាជ្រុងមួយ នៃទស្សនៈដឹកនាំថ្មីរបស់លោក លោក Xi Jinping ពាក់ព័ន្ធនឹងការជំរុញអភិបាលកិច្ចជាតិ ផ្អែកលើនីតិរដ្ឋ ដែលអាចឲ្យកម្ពុជាយើង សិក្សាឈ្វេងយល់ ឬ ដកស្រង់នូវបទពិសោធន៍ អំពីអភិបាលកិច្ចជាតិ ផ្អែកលើនីតិរដ្ឋ តាមទស្សនដឹកនាំថ្មី របស់លោក Xi Jinping។ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រទេសចិនបានក្លាយជានីតិរដ្ឋដែលមានភាពរឹងមាំលើប្រព័ន្ធច្បាប់ និងជាគំរូដ៏ល្អសម្រាប់ប្រព័ន្ធ ច្បាប់សកល។ លើសពីនេះ ចិនបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការ ១)ពង្រឹងអំណាចច្បាប់ អន្តរជាតិ ២)គោរពនិងផ្តល់តម្លៃយ៉ាងខ្ជាប់ខ្ជួនដល់គោលការណ៍ច្បាប់អន្តរជាតិ ក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ ៣)ប្រកៀកស្មាជាមួយបណ្តាប្រទេសនានាក្នុងការជ្រោងទង់កិច្ចកសាង «សហគមន៍ជោគ វាសនារួមនៃមនុស្សជាតិ» ដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ ក៏ដូចជា ការប្រកាន់ជាប់ជានិច្ចជាមួយសហគមន៍ អន្តរជាតិនូវកិច្ចសហប្រតិបត្តិការពហុភាគីនិយម៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print