គ្រោះទឹកជំនន់ដ៏កាចសាហាវ នៅភាគខាងត្បូងប្រទេសថៃ មនុស្សយ៉ាងហោច៣៣នាក់បានស្លាប់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា រដ្ឋាភិបាលថៃ បានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់ដ៏កាចសាហាវបំផុតមួយ ដែលបាននិងកំពុងវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេស អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៣៣នាក់ហើយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកសារព័ត៌មានថា ខាងអាជ្ញាធរបានរាយការណ៍ថា មនុស្សសរុបចំនួន៣៣នាក់ បានស្លាប់នៅទូទាំងខេត្តចំនួន៧ ដោយសារមូលហេតុ ដូចជាត្រូវទឹកហូរនាំយកទៅ ឆក់ចរន្តអគ្គិសនី និងលង់ទឹក ជាដើម។
រដ្ឋាភិបាលថៃ បានប្រកាសដាក់ខេត្ត Songkhla ទាំងមូល ក្រោមភាពអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង តាំងតែពីចុងសប្តាហ៍មុន បានបង្កការជន់លិចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះពីមុនមក នៅទីក្រុង Hat Yai ព្រមទាំងនៅកន្លែងជាច្រើនផ្សេងទៀត នៃតំបន់ភាគខាងត្បូងប្រទេសថៃ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print