អង្គភាពអាជ្ញាសាលាភ្នំពេញ ចុះអនុវត្តសាលដីការរឹបអូស”រថយន្ត”យកប្រាក់សងម្ចាស់បំណុលពាក់ពន្ធពីបទបរិហារកេរ្តិ៍ របស់កូនបំណុលឈ្មោះ កាន់ ចន្ថា ម្ចាស់ប្រេន Pichy p white

ចែករំលែក៖

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អង្គភាពអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុ វត្តរឹបអូសចលនវត្ដុ”រថយន្ត”មួយគ្រឿងរបស់កូនបំណុល ដើម្បីលក់ឡៃឡុងយកប្រាក់ចំនួន១០ លានរៀលសងម្ចាស់បំណុលជាដើមបណ្តឹងរដ្ឋប្បវេណី ពាក់ពន្ធសំណុំរឿងផ្តើមចេញពីបទ.បរិហារកេរ្តិ៍ជាសាធារណៈលើបណ្តាញសង្គម ។ មន្ត្រីអង្គភាពអាជ្ញាសា លានៃសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ៨៨៤

ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់តុលាការកំពូល ដែលមានទីតាំងស្ថិតនៅផ្ទះលេខMI10 ផ្លូវអូរលែន៣ គម្រោងតៃឈុនគ្រី ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពេលទៅដល់ទីតាំងខាងលើ មន្ត្រីអាជ្ញាសាលាបានអានសាលដី កាឲ្យអ្នកចូលរួមទាំងអស់បានស្តាប់ ក្នុងនោះមានវត្តមានលោក ស្រីមេធាវី សារិត សុមាវត្តី ជាមេធាវីតំណាងឲ្យម្ចាស់បំណុល ឈ្មោះ ឡៃ ស៊ូយៀក ។ ចំណែកឯកូនបំណុលនៃការអនុវត្តឈ្មោះ កាន់ ចន្ថា ម្ចាស់ប្រេន Pichy p white ក៏មានវត្តមាននៅទីនោះផងដែរ ។ មន្ត្រីអាជ្ញាសាលាបានពន្យល់អំពីនីតិវិធីអនុវត្តដោយបង្ខំចំពោះចលនវត្ថុ”រថយន្ត” និងបានដាស់តឿនឲ្យកូនបំណុលអនុវត្តគឺលោកស្រី កាន់ ចន្ថា ធ្វើការទូទាត់សងប្រាក់ដោយស្ម័គ្រចិត្តចំនួន ១០ លានរៀល ទៅម្ចាស់បំណុលឈ្មោះ ឡៃ ស៊ូយៀក តាមមាត្រា ៣៨៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។ លទ្ធផលកូនបំណុលឈ្មោះ កាន់ ចន្ថា បានស្ម័គ្រ ចិត្តទូទាត់សងប្រាក់ចំនួន ១០ លានរៀល តាមអំណាចសាលដីកាខាងលើនេះហើយ ដូច្នោះមន្ត្រីអាជ្ញាសាលាសម្រេចមិនធ្វើការរឹបអូសរថយន្តម៉ាក Lexus L.X600 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា N667P667 របស់កូនបំណុលឈ្មោះ កាន់ ចន្ថា ជាម្ចាស់ប្រេន Pichy p white តាមនីតិវិធីនោះទេ  ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print