ក្មេងប្រុស ស្រី៣នាក់លង់ទឹកប្រឡាយស្រូវប្រាំងស្លាប់នៅស្រុកមង្គលបុរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្មេង៣នាក់បានលង់ទឹកប្រឡាយស្រូវប្រាំងស្លាប់ ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី នៅវេលាម៉ោង១១និង០០នាទី នៅថ្ងៃទីសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សមត្ថកិច្ចបញ្ជាក់ថាៈក្មេងលង់ទឹកប្រឡាយស្រូវប្រាំងស្លាប់ ចំនួន៣នាក់ ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ ក្នុងករណីលង់ទឹកនោះយើងឃើញវត្តមានលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី លោក ឆុំ ឆាន់ អភិបាលរងស្រុក លោក សូ សាវលិញ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងនគរបាលប៉ុស្តិ៍បត់ត្រង់ បានចុះជួយអន្តរាគមន៍ករណីក្មេងលង់ទឹក នឹងបានអន្តរាគមន៍ផ្តល់មឈូស ជូនគ្រួសារនៃសពទាំង៣នាក់ ដែលកំពុងជួបបញ្ហាខ្វះខាតជាក់ស្តែង។

គួរបញ្ជាក់ថាៈក្មេងទាំង៣នាក់នេះជាបងប្អូនជីដូនមួយគ្នា ហើយត្រូវបានស្គាល់អត្តសញ្ញាណៈ

១,ឈ្មោះ នឿម ឋានៈវ៉ាត់ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

២,ឈ្មោះ ឆាយឆាយ សុជាតា ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

៣,ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

សមត្ថកិច្ចបន្តថាៈក្រោយពីបានពិនិត្យរបស់មន្ត្រីនិងគ្រូពេទ្យជម្នាញរួចរាល់សពក្មេងទាំង៣នាក់ខាងលើប្រាកដជាលង់ទឹកស្លាប់មែន ដោយពុំស្នាមដែលគួរសង្ស័យករណីឃាតកម្មនោះទេ ហើយសពខាងលើនឹងប្រគល់ជូនសាច់​ញ្ញតិ​ ធ្វើបុណ្យតាមប្រពៃណី។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print