បុរសម្នាក់បាត់​ខ្លួន​៤​ថ្ងៃ មិនឃើញ​ទៅ​ធ្វើការ នាំ​គ្នា​ទាក់ទង​រក​នៅ​បន្ទប់​ជួល ប្រទះ​ឃើញ​ដេក​ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ជា​កម្មករ​កាត់ដេរ​ម្នាក់ បាន​បាត់​ខ្លួន​រយៈពេល​៤​ថ្ងៃ មិនឃើញ​ទៅ​ធ្វើការ ហើយ​បងប្អូន​ទាក់ទង​មក​អ្នក​ស្គាល់គ្នា ឲ្យ​ជួយ​ឡើង​ទៅ​មើល​នៅ​បន្ទប់​ជួល ដោយ​ធុំក្លិន​ស្អុយ ក៏​ទៅ​ប្រាប់​ម្ចាស់ផ្ទះ នាំ​គ្នា​គាស់​បង្អួច​មើល ប្រទះ​ឃើញ​ដេក​ស្លាប់ទៅហើយ ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២៥ ជាន់​ទី​២ ភូមិ​ចំការឪឡឹក​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​រូ​ប​នោះ ឈ្មោះ ភិន សុ​ភ័ន ហៅ​មួ​ង ប្រុស​អាយុ​៣០​ឆ្នាំ មាន​មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ឈើ​បាក់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​បាន​បាត់​ខ្លួន មិន ឃើញ​ទៅ​ធ្វើការ​តាំងពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​។ នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា បងប្អូន ដែល​ធ្វើការ​ជាមួយ​គ្នា ក៏​បាន​ទាក់ទង​ទៅ​ស្រុក ដើម្បី​សួរនាំ​អ្នកស្រុក ហើយ​អ្នក​ផ្ទះ បាន​ទាក់ទង​តាមទូរ​សព្ទ​អត់​ចូល ក៏​ទាក់ទង​មក​អ្នក​ស្គាល់គ្នា ធ្វើការ​សំណង់ ដែល​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​មើលឃើញ​ទ្វារ​ដាក់​គន្លឹះ​ខាងក្នុង និង​ធុំក្លិន​ស្អុយ រួច​ក៏​ទៅ​ប្រាប់​ម្ចាស់ផ្ទះ នាំ​គ្នា​គាស់​បង្អួច មើល​ស្រាប់តែ​ប្រទះ​ឃើញ​សព​ដេក​ស្លាប់ ហើម​ស្អុយ​ទៅ​ហើយ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​មក​ត្រួត ពិនិត្យ ។

...

នៅ​វេលារ​សៀ​ល​នេះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​មូលហេតុ នៃ​ការ​ស្លាប់​ឡើយ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print