ក្រសួង​កសិកម្ម​៖​ ស្ថានភាពការ​នាំស្រូវចេញទៅប្រទេសវៀតណាមតាមច្រកនានានាំចេញសរុប (គិតត្រឹមថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ៧០៣ ៤២៨តោន

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យការងារប្រមូលផលស្រូវរដូវវស្សា និងការនាំចេញស្រូវ នៅស្រុក​សំរោង និងស្រុកអង្គរបូរី ក្នុងខេត្តតាកែវ។

ដំណើរបេសកកម្មចុះពិនិត្យនោះ មានការចូលរួមពី លោក សុខ វិសាល អនុរដ្ឋលេខាធិការ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ និងអាជ្ញាធរស្រុក-ឃុំ ការិយាល័យកសិកម្ម ធនធាន​ធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីកសិកម្មឃុំ និងរួមជាមួយ​ប្រជាកសិករ​នៅ​តំបន់នោះ។

នាឱកាសនោះ លោក​ តូច ប៊ុនហួរ បានផ្តល់ជាអនុសាសន៍ដល់អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយឱ្យកសិករផលិតស្រូវរដូវប្រាំងតាមផែនការ ជៀសវាង​បង្កើនផ្ទៃដី​បន្ថែមទៀត ដែលអាចនាំឱ្យខ្វះទឹក និងត្រូវចំណាយថ្លៃដើម​ផលិតខ្ពស់។ ចំពោះ​មន្រ្តីកសិកម្មឃុំត្រូវគិតពីការធ្វើស្រែបង្ហាញតាម​ឃុំនីមួយៗ បង្ហាញ​ការគណនានូវថ្លៃដើមផលិតឱ្យបានច្បាស់លាស់ បាន​ប្រាក់ចំណេញ​អាច​ទទួល​យកបាន។ លោកសូមឱ្យបងប្អូន​ប្រជា​កសិករ​កុំយកបញ្ហា​កសិកម្ម​ទៅ​បង្កើត​បាតុភាពណាមួយ ប៉ះពាល់ដល់សង្គមជាតិ បើមានបញ្ហាសូមទំនាក់​ទំនង​មន្រ្តីកសិកម្មឃុំ មន្ទីរ ឬអាជ្ញាធរមូលដ្ឋាន។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​តាកែវ​បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវវស្សា ឆ្នាំ២០២៥-២០២៦ ផែនការដាំដុះ ២១០ ០០០ហិកតា អនុវត្តបាន ២៣៨ ០៨១ ហិកតា ស្មើនឹង ១១៣,៣៧% លើផ្ទៃដីប្រមូលផលសរុប ២៣៥ ៥៣៤ហិកតា ប្រមូលផលបាន ១៤០ ៤៣៧ហិកតា ស្មើនឹង ៥៩,៦២% ទិន្នផលមធ្យម ៣.៣៧ហិកតា បរិមាណផលសរុប ៥០៤ ៦៣៧តោន។

...

សម្រាប់រដូវប្រាំង២០២៥-២០២៦ ផែនការដាំដុះ ១០០ ០០០ហិកតា អនុវត្ត​បាន ១១ ៣៤១ហិកតា ស្មើនឹង ១១,៣៤%។ សម្រាប់ស្ថានភាពការ​នាំស្រូវចេញទៅប្រទេសវៀតណាមតាមច្រកនានានាំចេញសរុប (គិតត្រឹមថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ៧០៣ ៤២៨ តោន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print