អន្តរជាតិ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កងទ័ពអាវុធអ៊ីស្រាអែលបានប្រកាសថាខ្លួនបានបាញ់សម្លាប់កងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីន៤នាក់ ដែលចេញពីរូងផ្លូវក្រោមដីនៃក្រុងរ៉ាហ្វាដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានឱ្យដឹងថា ក្នុងចំណោមនោះ បករួមទាំងមេបញ្ជាការនៃចលនាតស៊ូអ៊ិស្លាមប៉ាឡេស្ទីន(ក្រុមហាម៉ាស)ប្រចាំនៅក្រុងរ៉ាហ្វាដែលជាតំបន់គ្រប់គ្រងដោយភាគីអ៊ីស្រាអែល។
កងទ័ពការពារជាតិអាវុធអ៊ីស្រាអែលបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់ថា កងកម្លាំងជើងគោកនៃកងទ័ពអ៊ីស្រាអែលបានបាញ់សម្លាប់កងកម្លាំងប្រដាប់អាវុធចំនួន៤នាក់របស់ក្រុមហាម៉ាស ក្រោមការណែនាំរបស់កងទ័ពអាកាសអ៊ីស្រាអែល។ ជាមួយគ្នានេះ ការសែត《The Times of Israel》ក៏បានដកស្រង់ព័ត៌មានពីកងទ័ពអ៊ីស្រាអែលថា បុគ្គល៤នាក់ដែលបានបាត់បង់ជីវិតក្នុងប្រតិបត្តិការនេះរួមមាន ប្រធានកងវរសេនាតូច អនុប្រធានកងវរសេនាតូច ប្រធានអនុសេនធំ ព្រមនិងកូនប្រុសរបស់លោក Ghazi Hamad មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធហាម៉ាស៕










