អគាររាងគ្រាប់មីនPMN-2​ ជានិមិត្តរូបបង្ហាញឱ្យឃេីញច្បាស់នូវឆន្ទះនិងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិ​ អូតាវ៉ា​ប្រកបដោយជោគជ័យ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោក​ ហេង​ រតនា​ ប្រធាន​អង្គភាព​ស៉ីម៉ាក់​ និងក្រុមការងារព្រមក្រុមវិស្វករជប៉ុននៃក្រុមហ៊ុនSATO KOGYO នៅថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ បានរៀបចំពិធីបញ្ចប់ការងារចាក់ប៊េតង់ទាំងស្រុងនៅសារមន្ទីតេជោសន្តិភាព​ ស្ថិតនៅឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ សម្រាប់សំណង់អគាររាងគ្រាប់មីនPMN-2 ដែលអគារនេះមានទំហំផ្ទៃបាត១០៨ម៉ែត្រ​ គុណនិង​ ១០៨ម៉ែត្រនិងមានកម្ពស់១៧ម៉ែត្រ​ ជាអគាររាងគ្រាប់មីនPMN-2ធំជាងគេលេីពិភពលោក​។

លោក​ ហេង​ រតនា​ បានគូសបញ្ជាក់ថា​ អគាររាងគ្រាប់មីនPMN-2នេះ​ជានិមិត្តរូបបង្ហាញឱ្យឃេីញច្បាស់នូវឆន្ទះនិងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​ប្រកបដោយជោគជ័យ។ សមិទ្ធិផលនេះក៏បង្ហាញឱ្យឃេីញនូវស្មារតីរួមគ្នារបស់រដ្ឋភាគីទាំងឡាយដែលបានរួមគ្នាអនុវត្តន៍អនុសញ្ញាអូតាវ៉ាប្រកបដោយការទទួលខុសត្រូវខ្ពស់!។

...

សូមបញ្ជាក់ថា​ គម្រោងសាងសង់អគាររាងគ្រាប់មីនPMN-2នេះបានផ្តួចផ្តេីមអនុវត្តតាំងពីថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២២​ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ខាងមុខនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print