លោក ត្រាំ អញ្ជើញលោក ណេតាន់យ៉ាហ៊ូ ទៅកាន់សេតវិមានក្នុងពេលឆាប់ៗខាងមុខ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ ២០២៥ បានផ្សាយថា យោងតាមការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញ លោក Benjamin Netanyahu ទៅកាន់សេតវិមានក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីលោក ត្រាំ និយាយថា អ៉ីស្រាអែល គួរតែរក្សាការសន្ទនាគ្នាយ៉ាងពិតប្រាកដជាមួយស៉ីរី។

ផែនការនៃទស្សនកិច្ចនេះគឺជាលើក ៦ សម្រាប់លោក Netanyahu គិតចាប់តាំងពី លោក ត្រាំ ចូលកាន់តំណែងក្នុងខែមករា ខណៈមេដឹកនាំទាំងពីរ តែងបង្ហាញជាសាធារណៈនូវទំនាក់ទំនងជិតស្និទ្ធ ទោះបីជាពេលខ្លះលោក ត្រាំ បានសម្តែងការខកចិត្តចំពោះ លោក Netanyahu ក៏ដោយ។ ជំនួបមុនៗ លោក ត្រាំ និងលោក Netanyahu បានពិភាក្សាគ្នាអំពីការរំសាយអាវុធក្រុមហាម៉ាស និងការដាក់ពង្រាយយោធាក្នុងតំបន់ហ្កាហ្សា ហើយកាលពីខែកញ្ញា លោក ត្រាំ បានប្រកាសពីផែនការបញ្ចប់សង្គ្រាម និងនៅខែតុលា សម្រេចបានបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស។
ថ្មីនេះ លោក ត្រាំ បានលើកឡើងអំពីសារៈសំខាន់ ដែលអ៉ីស្រាអែលគួររក្សាការសន្ទនាជាមួយស៉ីរី ដែលជាប្រទេសជិតខាងរបស់ខ្លួន។ ការណាត់ជួបនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពី លោក Netanyahu ស្នើសុំការលើកលែងទោស ពីប្រធានាធិបតីអ៉ីស្រាអែល ជុំវិញសំណុំរឿងពុករលួយ។ កាលពីខែមុន លោក ត្រាំ ក៏បានផ្ញើលិខិតមួយ ជំរុញឱ្យប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog ពិចារណាលើកលែងទោសដល់ លោក Netanyahu ផងដែរ៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print