ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City បានក្លាយជាកីឡាករដែលអាចរកបាន 100 គ្រាប់នៅអង់គ្លេស Premier League បន្ទាប់ពីក្រុមរបស់លោក Pep Guardiola ផ្តួលក្រុម Fulham ក្នុងជ័យជម្នះ 5-4 ។
បន្ទាប់ពីស៊ុតបញ្ចូលទីនៅនាទីទី 17 ក្នុងទឹកដី Craven Cottage របស់Fulham កីឡាករអន្តរជាតិន័រវេស Erling Haalanត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ Premier League ឡើងវិញកាលពីយប់ថ្ងៃអង្គារដោយឈានដល់ 100 គ្រាប់ក្នុង 111 ប្រកួតប៉ុណ្ណោះដែលបំបែកកំណត់ត្រាយូរអង្វែងរបស់ Alan Shearer ។
កំណត់ត្រាមនេះបានធ្វើឱ្យគាត់លើសចំនួនសរុបរបស់ Shearer ដោយអតីតខ្សែប្រយុទ្ធ Newcastle ត្រូវការការប្រកួតចំនួន 124 ដើម្បីឈានដល់តួលេខដូចគ្នាក្នុងកំឡុងឆ្នាំ 1990 ។ចំណែកអតីតខ្សែប្រយុទ្ធជើងចាស់រួមមាន Thierry Henry, Sergio Aguero និង Mohamed Salah ឱ្យក្លាយជាបុរសលឿនបំផុតក្នុងក្លឹប 100 ដោយ Henry ត្រូវការលេង 141 ប្រកួត Aguero 147 ប្រកួត និង Salah 162 ប្រកួត។
កីឡាករវ័យ 25 Haaland កំពុងឈរនៅលើកំពូលតារាងស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះ ដោយ រកបាន 15 គ្រាប់ហើយក្នុងលីគ តាមពីក្រោយដោយ Igor Thiago របស់ Brentford រួមជាមួយខ្សែប្រយុទ្ធ Danny Welbeck របស់ Brighton ៕










