ភ្នំពេញ៖ ជាថ្មីម្តងទៀត បុគ្គល អ៊ុំ សំអាន ដែលជាអតីតទណ្ឌិតជាប់ពន្ធនាគារដោយសារតែការបំភ្លៃបំផ្លើសលើបញ្ហាព្រំដែន បានបំភ្លៃខុសការពិតលើបញ្ហាព្រំដែន។ បុគ្គលរូបនេះបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើការងារបោះបង្គោលខណ្ឌសីមាព្រំដែនពីក្រៅប្រទេស។
សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយរបស់បុគ្គលនេះ ព្រោះសុទ្ធសឹងតែជាព័ត៌មានក្លែងក្លាយ ញុះញង់និងបង្កចលាចលសង្គម និងប្រឆាំងនឹងផលប្រយោជន៍ជាតិ។
ការពិត និងព័ត៌មានពិតគឺត្រូវបានផ្តល់បច្ចុប្បន្នភាព និងត្រូវបានផ្សព្វផ្សាយតាមប្រភពព័ត៌មានផ្លូវការជាពិសេសពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមត្ថកិច្ចលើការបោះបង្គោលព្រំខណ្ឌសីមា។
ដូច្នេះ សូមសាធារណជនកុំជឿការញុះញង់របស់បុគ្គល អ៊ុំ សំអាន និងបក្ខពួក និងសូមកុំចែករំលែកបន្ត និងតាមដាន ជឿជាក់លើការផ្តល់ព័ត៌មានពីប្រភពផ្លូវការ៕ដោយ៖តារា










