ខេត្តកំពង់ស្ពឺ÷ ដោយបានអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនី យ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាន ស្រុកសាមគ្គីមុនីជ័យបានគាត់ខ្លួនយុវជនពីរនាក់ដែលជិះម៉ូតូធ្វើជាកម្មភាពកាន់ដាវនៅពេលយប់។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ចេញល្បាតតាមភូមិសាស្រ្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាំងល្វា បានជួបក្រុមក្មេងទំនេីង១ក្រុមមានគ្នា០២នាក់ ជិះម៉ូតូ១ គ្រឿង ប្រដាប់ដោយដាវ០១ដើម នៅចំណុចផ្លូវលំស្ថិតនៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ឃាត់បានមនុស្សចំនួន០២នាក់:
១.ឈ្មោះ បូ ប៊ុនថាញ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ជាអ្នកកាន់ដាវនិង២:ឈ្មោះ បឿន ម៉េងហុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ អាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ និង ដកហូតម៉ូតូចំនួន០១គ្រឿង,ដាវ០១ ដើម និង ទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងពីរនាក់ខាងលេី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការតាមនីតិវិធី៕










