ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ពិភពលោកបានដឹងថាសៀមរំលោភកិច្ចព្រមព្រៀងសន្តិភាព = តែសៀមប្រកែកថាអត់បានរំលោភទេ តើមាននរណាជឿទេ?
២- ការជួបគ្នារវាងលោកត្រំានិងលោកស៊ី ធ្វើឲ្យទំនាក់ទំនងសហរដ្ឋអាមេរិកនិងចិនកាន់ស្អិតរមួតនិងមានស្ថិរភាព = មិនដូចទំនាក់ទំនងចិននិងសៀមខ្វះស្ថិរភាពទេ។
៣- រដ្ឋមន្ត្រីការពារប្រទេសសៀមចង់សម្រេចផែនការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ = មុននឹងដេញពលរដ្ឋខ្មែរចេញពីភូមិរបស់ខ្លួនត្រូវមើលលទ្ធផលវាស់វែងបោះបង្គោលព្រំដែនឲ្យដឹងខាងណាខ្មែរខាងណាសៀមជាមុនសិន?
៤- ឯកឧត្តមសេនីយ៍ ស្រី ឌឹក បានបង្ហាញមុខច្បាស់ៗហើយ = តើសៀមយល់ថាម៉េចដែរដែលបានផ្សាយថាឯកឧត្តម បានពលីជីវិតក្នុងសមរភូមិទៅហើយ?
៥- ការផ្សាយរបស់សៀមថា ឯកឧត្តម ស្រី ឌឹក បានពលីក្នុងសមរភូមិ = សរបញ្ជាក់ថាសៀមភូតភរកុហក់ គួរឲ្យខ្មាស់អៀនណាស់?
៦- ឥឡូវនេះគួរតែដល់ពេលដែលអន្តរជាតិចាប់វ៉ៃខ្នោះទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហើយ = ព្រោះជនក្បត់ជាតិនេះនិងបក្សពួកតែងតែរំខានការរីកចម្រើនរបស់ប្រជាជនកម្ពុជា។
៧- ថានៅក្នុងកងទ័ព នៅក្នុងកងរាជអាវុធហត្ថ និងមន្ត្រីរាជការមានសុទ្ធតែយួន = មានតែអាអ្នកនិយាយនឹងជាយួន?
៨- ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា-សៀម = សម្តេចធិបតីគ្រាន់បំភ្លឺការពិតជូនសាធារណជន ។
៩- តើសាធារណជនយកពាក្យពន្យល់អ្នកនៅក្នុងស្រុកប្ញយកពាក្យរបស់អ្នកក្រៅស្រុក? = មានតែអ្នកបច្ចេកទេសក្នុងស្រុកដែលធ្វើការជាក់ស្តែងទេដែលដឹង។
១០- រាជការកម្ពុជាមិនមានបំណងលាក់បាំងឯកសារនិងផែនទីពាក់ព័ន្ធកិច្ចការព្រំដែនកម្ពុជា- សៀមទេ = គ្រាន់តែតម្រូវពេលណាសមស្របប្ញមិនសមស្រប? ៕











