ភ្នំពេញ ៖ មន្រ្តីយោធា ប៉ោយ ពិសិទ្ធ ដែលបម្រើការងារនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) និងត្រូវបានមេអង្គភាពកាត់ប្រាក់បៀវត្សរយៈពេល៣ឆ្នាំ ពេលនេះទទួលបានយុត្តិធម៌ហើយ ក្រោយមានកិច្ចអន្តរាគមន៍ ពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រាក់បៀវត្សរបស់លោក ត្រូវបានអគ្គនាយកស្តីទី នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ប្រគល់ជូនគ្រប់ចំនួនហើយ។ មន្ត្រីសង្ឃឹមថា បញ្ហាទាំងនេះនឹងត្រូវបានលុបបំបាត់ចោល មិនត្រូវកើតមានទៀតឡើយ ឬដកតំណែងទើបសមនឹងចរិកមេពុករលួយ កន្ទេលធំបន្លំដេក ។ សូមបញ្ជាក់ថា ៖ ប្រាក់បានបើកនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕
ដោយ ៖ សិលា
...










