តារាចម្រៀងដ៏ល្បីល្បាញNICOLE SCHERZINGER បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយស្លៀករ៉ូបដ៏ស្រស់ស្អាតពេលសម្តែងនៅឯការចាប់ឆ្នោត World Cup ឆ្នាំ 2026 ។
តារាចម្រៀងប៉ុបរូបនេះបានឡើងឆាកក្នុងពិធីធ្វើនៅក្នុងក្រុង Washington កាលពីយប់ថ្ងៃសុក្រជាមួយនឹងតារាចម្រៀងអង់គ្លេស Robbie Williams។
ព្រឹត្តិការណ៍នៅរដ្ឋធានីរបស់អាមេរិកពោរពេញទៅដោយអ្អ្នកមានមុខមាត់ល្បីៗនិងតារាៗដ៏ស្រស់ស្អាត។ Scherzinger គឺជាម្នាក់ក្នុងចំណោមពួកគេខណៈដែលនាងត្រូវបានគេប្រកាសថាជាអ្នកសម្តែងដើម្បីឡើងទៅកាន់វេទិកាវគ្គចែកពូលWorld Cup 2025។
នាងបានច្រៀងបទ ‘Desire’ ជាមួយ តារាចម្រៀងប៉ុប Williams ប៉ុន្តែវាមិនមែនគ្រាន់តែជាការច្រៀងរបស់នាងដែលធ្វើអោយអ្នកទស្សនាចាប់អារម្មណ៍នោះទេ។ អ្នកគាំទ្រកាន់តែរំភើបចិត្តបន្ទាប់ពីបានឃើញ Scherzinger ក្នុងរ៉ូបពណ៌បៃតងដែលមានរចនាម៉ូដផ្កាដ៏អស្ចារ្យ។
អ្នកគាំទ្រជាច្រើនបានរង់ចាំក្រុមដែលត្រូវចាប់ឆ្នោតសម្រាប់ការប្រកួតឆ្នាំក្រោយនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ប៉ុន្តែរូបរាងរបស់ Scherzinger ប្រាកដជាមិនបានធ្វើឱ្យពួកគេត្អូញត្អែរឡើយ ខណៈដែលនាងបានបង្ហាញរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសម្លៀកបំពាក់របស់នាង។
Scherzinger – អតីតមិត្តស្រីរបស់ Lewis Hamilton – មិនមែនជាតារាល្បីតែមួយគត់នៅក្នុងព្រឹត្តិការណ៍នេះទេ។ តារាសម្ដែង Kevin Hart និងតារាបង្ហាញម៉ូត Heidi Klum ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញ ខណៈដែលតារាអូប៉េរ៉ា Andrea Bocelli បានចាប់ផ្តើមដំណើរការជាមួយនឹងការសម្ដែងដ៏រំភើប ‘Nessun Dorma’ ៕










