ខេត្តបន្ទាយមានជ័យៈ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំងខណៈប្រទះឃើញសាកសពបុរស ម្នាក់ត្រូវបានគេច្រកក្នុងវ៉ាលិសកប់់ក្នុងដីមួយកន្លែងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឋិតក្នុងភូមិសាស្ត្រភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីពលរដ្ឋបាននិយាយថាៈពួកគាត់មានការងឿងឆ្ងល់ជាខ្លាំងនៅពេលធ្វើដំណើរកាត់តាមផ្លូវខាងលើដោយមានធំុក្លិនស្អុយចេញញពីព្រៃ នឹកស្មានថាជាក្លិនស្អុយចម្លែកចេញពីសំរាមមិនបានចាប់អារម្មណ៍ថានឹងមានមនុស្សស្លាប់ ដូច្នេះពួកគាត់ក៏បានចូលទៅមើលក៏ឃើញមានវ៉ាលិសកប់ក្នុងដី ហើយមានគំនិតយកជើងកាយក៏ធុំក្លិនស្អុយចេញពីវ៉ាលិសខាងលើសង្ស័យថាមានសាកសពក៏បានប្ដឹងដល់អាជ្ញាធរចុះមកពិនិត្យតែម្ដង ។ នៅកន្លែងកើតហេតុគេសង្កេតឃើញថា អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យនិងធ្វើកោសល្យវិច័យភ្លាមៗ តែសពខាងលើនោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕
ដោយ៖ វណ្ណា










