សមាគមបាល់ទាត់អង់គ្លេស (FA) បានបញ្ចាក់នៅថ្ងៃសុក្រថា ខ្សែបម្រើ Hannibal Mejbri របស់ក្លឹប Burnley ត្រូវបានពិន័យ 4 ប្រកួតបន្ទាប់ពីបានសារភាពថាបានស្ដោះទឹកមាត់ដាក់អ្នកគាំទ្រក្រុម Leeds United អំឡុងពេលការប្រកួតនៅក្របខ័ណ្ឌ អង់គ្លេស Premier League ក្នុងខែតុលា។
FA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករអន្តរជាតិទុយនីស៊ី Mejbri ត្រូវបានបញ្ជូនទៅគណៈកម្មការគ្រប់គ្រងឯករាជ្យមួយ បន្ទាប់ពីស្ដោះទឹកមាត់ដាក់អ្នកគាំទ្រក្រុម Leeds នៅនាទីទី 67 ខណៈដែលក្រុម Burnley បានឈ្នះ 2-0 ។
FAបានបន្ថែមថា “Hannibal Mejbri បានទទួលស្គាល់ការចោទប្រកាន់នេះ ហើយគណៈកម្មាការនិយតកម្មបានកំណត់ការថាផ្អាកមិនឱ្យលេងការប្រកួតចំនួនបួន”។ Mejbri ក៏ត្រូវបានពិន័យជាប្រាក់ចំនួន 15,000 ផោន (20,000ដុល្លារអាមេរិក) ផងដែរ។ Burnley ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ 19 ក្នុងតារាង បានចាញ់ 5 ប្រកួតជាប់ៗគ្នា ហើយទៅជួបក្រុមលេខ 12 Newcastle United នៅថ្ងៃសៅរ៍នេះ៕
(1ដុល្លារ = 0.7492 ផោន)










