ប្រធានាធិបតីអ៊ុយក្រែនសន្ទនាតាមទូរស័ព្ទជាមួយបេសកជនពិសេសអាមេរិក ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃដំណើរការសន្តិភាពរបស់អ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី ៦ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមថា ខ្លួនលោកបានធ្វើការសន្ទនាតាមទូរស័ព្ទរយៈពេលយូរ និងប្រកបដោយផ្លែផ្កាជាមួយលោក Genatov ប្រធានអគ្គសេនាធិការកងទពអ៊ុយក្រែន លោក Umerov លេខាធិការគណៈកម្មាធិការសន្តិសុខជាតិ និងការពារជាតិអ៊ុយគ្រែន លោក Witkov បេសកជនពិសេសអាមេរិក និងលោក Jared Kushner ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក។

លោក Zelenskyy បានលើកឡើងថា កិច្ចពិភាក្សាបានផ្តោតលើបញ្ហាសំខាន់ៗជាច្រើន ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីរបៀបវារៈដូចជាការធានាដល់ការបញ្ចប់ជម្លោះ ការកសាងក្របខ័ណ្ឌសន្តិសុខរយៈពេលវែង និងការបង្កើតយន្តការត្រួតពិនិត្យទៅលើសកម្មភាពបំពេញកាតព្វកិច្ចរបស់រុស្ស៊ីផងដែរ។
លោក Zelenskyy បានសង្កត់ធ្ងន់ថា អ៊ុយក្រែនប្តេជ្ញាបន្តសហការជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព។ ភាគីទាំងពីរអ៊ុយគ្រែន និងអាមេរិកបានឈានដល់គំនិតឯកភាពរួមលើជំហានការងារបន្ទាប់ និងទម្រង់នៃការសន្ទនា៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print