អន្តរជាតិ ៖ នាពេលថ្មីៗនេះ មន្ត្រីអាមេរិកពីររូប និងប្រភពព័ត៌មានលោកខាងលិចមួយបានអោយឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Trump មានគម្រោងប្រកាសថា ដំណើរការសន្តិភាពហ្កាហ្សាឈានចូលដំណាក់កាលទីពីរ ព្រមនិងប្រកាសរចនាសម្ព័ន្ធអភិបាលកិច្ចថ្មីសម្រាប់តំបន់ហ្កាហ្សាមុនថ្ងៃទី២៥ ខែធ្នូ។
តាមដំណឹងឱ្យដឹងថា ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា រួមមានការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ជាច្រើនទៀតនៃតំបន់ហ្កាហ្សា ការដាក់ពង្រាយកងកម្លាំងស្ថិរភាពអន្តរជាតិនៅតំបន់ហ្កាហ្សា និងការអនុវត្តរចនាសម្ព័ន្ធអភិបាលកិច្ចថ្មីក្នុងតំបន់ ដែលក្នុងនោះរួមទាំងគណៈកម្មាធិការសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីដំណាក់កាលទី ១ នៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាចូលជាធរមាននៅថ្ងៃទី ១០ ខែតុលាមក អ៊ីស្រាអែលបានធ្វើការវាយប្រហារជាច្រើនលើកចំពោះតំបន់ហ្កាហ្សា ដោយមូលហេតុថា ក្រុមហាម៉ាសរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលហ្កាហ្សាបានអោយដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ចំនួន ៣៦៦ នាក់នៅតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកន្លងមក៕
ប្រភព ៖ (CCFR)










