ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយស្បុរស់ធម៏ កាកបាទក្រហមចែកជូនប្រជាពលរដ្ឋរង គ្រោះដោយខ្យល់កន្ទ្រាក់ចំនួន២១៩៧គ្រួសារ ក្នុងឃុំចំនួន ៦ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ។
លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជាក់ថា៖
គ្រោះធម្មជាតិខ្យល់កន្ទ្រាក់នៅស្រុកព្រៃនប់ គឺជាខេត្តតំបន់ឆ្នេរសមុទ្រងាយរងគ្រោះនូវឥទ្ធិពលព្យុះ ឬបាតុភូតធម្មជាតិដូចជាខ្យល់កន្រ្កាក់ជា ដើម។ ម៉្យាងទៀតដោយសារកត្តាបម្រែបម្រួលអាកាសធាតុ និងកត្តាភូមិសាស្រ្តស្ទើរតែរៀងរាល់ឆ្នាំបណ្តាឃុំនៅតាមជើងភ្នំបូកគោ ជាពិសេសឃុំនៅតាមបណ្តោយផ្លូវជាតិលេខ ៣ តែងតែទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ២.១៩៧គ្រួសារ រស់នៅក្នុងឃុំចំនួន៦ នៃស្រុកព្រៃនប់ ទទួលរងគ្រោះខ្យល់កន្រ្តាក់បណ្តាលឱ្យរលំផ្ទះចំនួន ១ខ្នង និងរបើកដំបូលផ្ទះចំនួន ២.១៩៦ខ្នង ខូចខាតស័ង្កសីចំនួន ១៣.០២៨សន្លឹក ក្នុងនោះ ។ ឃុំទឹកថ្លាចំនួន ៧៧៩គ្រួសារ
។ ឃុំទឹកល្អក់ចំនួន ៦៩៧គ្រួសារ ។ ឃុំសាមគ្គីចំនួន ៥២៥គ្រួសារ ។ឃុំវាលរេញចំនួន ៦៧គ្រួសារ។ ឃុំសំរុងចំនួន ៥៦គ្រួសារ ។ ឃុំជើងគោចំនួន ៧៣គ្រួសារ ។
ក្រៅពីការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន ក៏មានការខូចខាតដំបូលអគារសិក្សា ៤ខ្នង រួមមាន វិទ្យាល័យទួលកែវ ២ខ្នង ក្បឿង ៥២០សន្លឹក សាលាបឋមសិក្សាទួលកែវ ១ខ្នង អនុវិទ្យាល័យសាមគ្គី ១ខ្នង អនុវិទ្យាល័យព្រែកសង្កែ ១ខ្នង ក្បឿង ៤៥០សន្លឹក និងអគារប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំទឹកល្អក់១ខ្នងផងដែរ។ ឆ្នាំ២០២៥ ករណីខ្យល់កន្ត្រាក់កើតឡើងចំនួន ២លើក លើកទី១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះចំនួន ៧៨២គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុងចំនួន ១ខ្នងផ្ទះ និងលើកទី២ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះចំនួន ២.១៩៧គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុងចំនួន ១ខ្នងផ្ទះ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ទ្រាក់ តាងនាមសម្តេចកិតិព្តឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាំយកអំ ណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋរងគ្រោះមកពីឃុំចំនួន៦ ស្មើនឹងចំនួន ២ ១៩៧គ្រួសារ ព្រមទាំងពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជានិច្ចកាលសម្តេចមានសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ ២៥រាជធានី ខេត្ត ហើយថ្ងៃនេះចាត់ឱ្យរូបខ្ញុំនាំយកអំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋរងគ្រោះ ទន្ទឹមនោះសាខាកាកបាទក្រហមខេត្ត បានជួយសង្គ្រោះជាបឋមដល់ប្រជាពលរដ្ឋរងគ្រោះ ។
លោកស្រី ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានបញ្ជាក់ថា៖ ឋ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមទទួលទានអាហារមានអនាម័យផឹកទឹកស្អាត កាត់បន្ថយអាហារដែលប៉ះពាល់សុខភាព និងសូមស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមលុបបំបាត់គ្រឿងញឿន គ្រឿងស្រវឹង ក្មេងទំនើងជា ពិសេស អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ទន្ទឹមនោះស្មើឪ្យសាខាកាកបាទក្រហមបន្តចូលរួមផ្សព្វផ្សាយ ស្តីពីជំងឺអេដស៍ព្រោះវាបាននឹងកំពុងមានការចម្លងមានការកើនឡើង។ ក្នុងឪកាសនោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានសន្យានាំគ្រូពេទ្យស្ម័គ្រចិត្ត ធីតា មកជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឆ្នាំ២០២៦ខាងមុននិងឆ្នាំបន្ត ។
អំណោយកាកបាទក្រហមដែលនាំយកមកចែកជូនប្រជាពល រដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ២១៩៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ប៊ីចេង ១គីឡូ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា ១សារុង១) នុំសណ្តែកដី១កញ្ចប់ និងថវិកាចំនួន៥០០០០រៀល ៕
ដោយ៖ សំរិត









