លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖នៅព្រឹក ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តកំពង់ឆ្នាំង, អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ ប្រធាន-អនុប្រធានយុវជនឃុំ ប្រធានសាខាបក្សភូមិទាំង៧,និងសាខាបក្សជុំវិញគណ:កម្មាធិកាបក្សឃុំទាំង៨ ព្រមទាំងប្រធានក្រុមសកម្មជនយុវជនភូមិ សរុប ១៧៨ នាក់ ។

ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោក សុខ សុន្ធីរ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ និងលោក ខ្វែក វ៉ាន់ អនុប្រធានគណបក្សឃុំក្រាំងស្គារ បានធ្វើរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវតហតបន្តឆ្នាំ២០២៦ ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងគោលនយោបាយរបស់គណបក្ស ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងការដាក់ទិសដៅការងារ សម្រាប់អនុវត្តបន្ដ ។

បន្ទាប់មកលោកស្រី យុង ខេមរា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រាំងស្គារ ទទួលបន្ទុកដឹកនាំការងារយុវជនឃុំក្រាំងស្គារ បានថ្លែងថា ៖ពិតណាស់ថា យុវជន គឺជាកម្លាំងបន្តវេន ដែលមានសក្តានុពលយ៉ាងសំខាន់ របស់ប្រទេសជាតិ ហើយក៏រឹតតែចាំបាច់បំផុតក្នុងការណ៍ដែលយុវជនអាចចូលរួមចំណែកជាមួយនឹងសង្គមជាតិ តាមរយៈការចូលរួមក្នុងជីវភាពនយោបាយ និងក្លាយជាកម្លាំងគាំទ្រយ៉ាងសកម្មក្នុងការបន្តការពារថែរក្សាសមិទ្ធផល និងឱកាសសម្រាប់ខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិផង។ លោកស្រី យុង ខេមរា បានបន្តថា ដូច្នេះក្នុងនាមយុវជនបក្ស សូមបន្តជឿលើបុព្វហេតុ និងការលះបង់របស់យុវជនជំនាន់រៀមច្បង និងគណបក្សក្នុងការបម្រើជាតិ និងប្រជាជន ដោយអនុវត្តភារកិច្ចសំខាន់ពីរ៖ ទី១. រួមគ្នាថែរក្សាសមិទ្ធផលវិជ្ជមានរបស់យុវជនជំនាន់រៀមច្បង ដែលបានខិតខំកសាងសម្រាប់យើងបច្ចុប្បន្ន និងចូលរួមថែរក្សាសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ និងទី២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមសម្រាប់អនាគតរបស់សង្គមជាតិយើង។

បន្ទាប់ពីស្ដាប់របាយការណ៍ការងាររួចមក លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកទាំងកម្លាំង និងធនធាននិងខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ និងសកម្ម ដើម្បីអភិវឌ្ឍនៅមូលដ្ឋានឃុំ ឱ្យបានរីកចម្រើន ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមាន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀត លើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មី មិនធ្លាប់មាននៅកម្ពុជា។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអំពាវនាវដល់សមាជិកគណបក្សទាំងអស់ បន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃសន្តិភាព ដែលបានមកដោយការយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ជាច្រើនរូបទៀត ព្រមទាំងត្រូវថែរក្សា «សន្តិភាព»ឱ្យបានគង់វង្សជាដាច់ខាត ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ ។

ជាកិច្ចបញ្ចប់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែក លើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្សនិងបទបញ្ជាផ្ទៃក្នុង ពិសេសគោរព តាមគោលការណ៍មតិភាគតិច គោរពមតិភាគច្រើន និង សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាល ឱ្យទូលំទូលាយ និងគ្រប់ពេលវេលា ដើម្បីរក្សានូវប្រជាប្រិយភាពរបស់គណបក្ស ,ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងទិសដៅអនុវត្តមួយចំនួនឈានឆ្ពោះទៅសម្រេចជោគជ័យនៅឆ្នាំ២០២៧-២០២៨ និងឆ្នាំបន្តទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print