កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន«​កម្ចី​ភូមិ​»ម្នាក់​​ ហ៊ាន​ចូល​លួច​អង្ករ​និង​ជញ្ជីង​ក្នុងផ្ទះ​កូន បំណុល​​ពេល​ម្ចាស់​មិននៅ​

ចែករំលែក៖

ខេត្តស្ទឹងត្រែង​ ៖ ​ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចកងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី ៨ ខែធ្នូឆ្នាំ២០២៥ បន្ទាប់ពីបុគ្គលិក​ម្នាក់​​របស់​ក្រុមហ៊ុន​ផ្ដល់​កម្ចី​ប្រចាំ​ថ្ងៃ​(​លុយរាប់​)​ម្នាក់​នេះ ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន ពីបទ​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​កូនបំណុល ហើយ​ដកហូត​យក​អង្ករ និង​ជញ្ជីង ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​បាន​នៅ ​។

​លោក​វរសេនីយ៍ទោ ហ៊ាន សុ​វ​ណ្ណា​រិ​ទ្ធ ប្រធានមន្ទីរ​ស្រាវ ជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​បញ្ជា​ការដ្ឋាន​កងរាជអាវុធ ហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​នេះធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៥បន្ទាប់​ពី​ទទួល​បាន​ពាក្យ បណ្ដឹង​ពី​ជន​រង​គ្រោះ​(​កូនបំណុល​) កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥​ ។ ជន​រង​គ្រោះ​ចោទប្រកាន់​ថា ជនសង្ស័យ​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​យក​ទាំង​អង្ករ និង​ជញ្ជីង ខណៈ​គ្មាន​អ្នក​នៅ​ចាំផ្ទះ​ទាល់តែ​សោះ​ ។

ក្នុង​ករណី​នេះ ​លោក​ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក​ម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក ហ៊ាន សុ​វ​ណ្ណា​រិ​ទ្ធ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ចាន់​និរោធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​កម្ចី​ភូមិមួយកន្លែង។​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​គីឡូ​២ ភូមិ​រា​ជានុ​កូ​ល សង្កាត់ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខណៈ​កំពុង​ដើរ​ប្រមូល​លុយ​ពី​កូនបំណុល​ផ្សេងទៀត ​។ ក្រោយ​ការ​សាកសួរ ជនសង្ស័យ​​បាន​ឆ្លើយ​សារភាព​​ថា ខ្លួន​ពិតជា​បាន​យក​អង្ករ និង​ជញ្ជីង​ចេញពីផ្ទះ​កូនបំណុល​ពិតមែន ដោយ​មាន​គោលបំណង​រក្សា​ទុក​ រង់ចាំ​កូនបំណុល​យក​លុយ​មក​លោះ​យក​សម្ភារៈ​វិញ ​។

លោក​សេង សុភាព មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត បាន​ក្រើនរំលឹក​យ៉ាង​ដាច់ អហង្កា​រ​​ដល់​បណ្ដា​អ្នករក​ស៊ីលុយ​រាប់​ទាំងអស់ ទោះ​មានច្បាប់ ឬ​អត់​ច្បាប់​ក្តី ថា​៖«​កុំ​ចេះ​តែ​ហ៊ាន​! កាលណា​ចូល​យក​របស់របរ សម្ភារៈ​ក្នុងផ្ទះ​គេ វា​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ជា​បទ​លួច និង​បទ​រំលោភ​លើ​លំនៅ​ឋាន​ទៀត​ផង​» ។ បទ​លួច​៖ ការ​ដកហូត​យក​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​ដោយ​អំពើ​ទុច្ចរិត​ ។ ​បទ​រំលោភ​លើ​លំនៅឋាន ​៖ ការ​ចូល​ទៅ​ក្នុងផ្ទះ ឬ​កន្លែង​រស់នៅ​របស់​បុគ្គល​ណាមួយ ទោះជា​បណ្ដោះ អាសន្ន​ក៏​ដោយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​។ ​ករណី​ទាំងនេះ សុទ្ធ​សឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ។

ទោះបីជា​មានការ​ណែនាំ​ពី​សំណាក់​លោក​អភិបាល​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៥ ឱ្យ​ក្រុម ហ៊ុន​ផ្ដល់​កម្ចី​ទាំងឡាយ ​ត្រូវ​ទៅ​បំពេញបែបបទ​ចុះបញ្ជីរ​តាម​ច្បាប់​ឱ្យ​បាន​គ្រប់គ្រាន់​ក្តី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ដាក់​កម្ចី​លុយរាប់​ប្រចាំ​ថ្ងៃនិង​ប្រចាំ ស​ប្តា​ហ៍​​ ដែល​យកការប្រាក់​ខ្ពស់កប់ពពក​នៅ​តែ​បន្តសកម្មភាព​យ៉ាង​គ​គ្លើ​ន​ដដែល​។

គួរ​រំលឹក​ថា ​កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៥ កងរាជ អាវុធហត្ថ​បាន​ធ្វើ​លិខិត​អញ្ជើញ​ក្រុមហ៊ុន​កម្ចី​លុយរាប់​ចំនួន​៩​ក្រុមហ៊ុន ក្នុង​ចំ​ណោ​ច​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​មិន​បាន​ចូល​​ឱ្យ​ចូល​មក​ស្តាប់​ការ​ណែនាំ​ ដើម្បី​ទៅ​ធ្វើ​ច្បាប់​ស្រប​តាម​គោលការណ៍ ក្រោយ​ការ​សម្រប​សម្រួល​ពី​លោក ស៊ី​ន សុខ​ហ៊ឹង ព្រះរាជអាជ្ញា​រង​។

...

បច្ចុប្បន្ន ជនសង្ស័យ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​កម្ចី​លុយរាប់​ខាងលើ​ ត្រូវ​បាន​កសាង​សំ​ណុំ​រឿង និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print